ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ជិត៥០០គ្រួសារ នៅស្រុកស្រីសន្ធរ ទទួលអំណោយ ពីថ្នាក់ដឹកនាំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:47 ល្ងាច អ្នកអាន 362

ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារចុះ ស្រុកស្រីសន្ធរ ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកមិញនេះ បានអញ្ជើញចែកអំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហម កម្ពុជា និងអំណោយគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ទន្លេមេគង្គ ចំនួន៤៧៦គ្រួសារ មកពីឃុំបារាយណ៍ ឃុំឬស្សីស្រុក ឃុំព្រែកពោធិ៍ និងឃុំមានជ័យ នៅស្រុកសន្ធរ ។

ប្រជាពលរដ្ឋក្នុង១គ្រួសារ ទទួលបានអង្គរ ២៥គក្រ មី ១កេស ត្រីខ ១០កំប៉ុង និងថវិកា ២ម៉ឺនរៀល ។
ឆ្លៀតក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី និងក្រុមការងារ បានចូលរួមជាមួយពុទ្ធបរិស័ទ កាន់បិណ្ឌវេនទី១១ នៅវត្តប្រាសាទវដ្តី ហើយបានចូលរួមបច្ច័យកសាងចំនួន០២លានរៀល និងអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១១ នៅវត្ត កោះកែវ ឃុំព្រែកដំបូក នាំ យក គបច្ច័យ ចំនួន ០៥លានរៀល វេរ ប្រគេន ដល់ ព្រះសង្ឃ ដែល គង់ ចាំ ព្រះ វស្សា អស់ កាល ត្រីមាស និងរាប់បាត្រ ដើម្បី ឧទ្ទិស កុសល ផលបុណ្យ ជូនទៅដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,525 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,019 នាក់