ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង អញ្ជើញទៅ សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 06:05 ល្ងាច អ្នកអាន 1133

ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អន្តរក្រសួង បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងភាពជាដៃគូ រវាងប្រទេសទាំងពីរ និងសិក្សាស្វែងយល់ បន្ថែមអំពីប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈ របស់សាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។
ការអញ្ជើញទៅនេះតបតាមការអញ្ជើញជាផ្លូវការ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,275 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,769 នាក់