ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរភូមិគោកធ្លក ដឹកនាំកម្លាំងប្រជាការពារ យកគ្រឿងចក្រ កាយរំដោះទឹក បញ្ជៀស ការលិចលង់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:20 ព្រឹក អ្នកអាន 729

ខេត្តសៀមរាប៖មេភូមិ គោកធ្លក និងលោកខាន់ ង៉ិក ម្ចាស់ដីឡូរ៍ លោកប៊ុន ឡេង ម្ចាស់ដីឡូរិ៍ នៅរសៀលថ្ងៃទី២៤ខែកញ្ញាម្សិលមិញ បានដឹកនាំប្រជាការពារ ភូមិគោកធ្លក និងភូមិបុស្សក្រឡាញ់ យកគ្រឿងចក្រ កាយរំដោះទឹក និងដាក់ប្រព័ន្ធលូ ដើម្បីបញ្ជៀសការលិចលង់ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅភូមិខាងលើ ដែលទឹកបានកំពុង ហក់ឡើង។

គួរបញ្ជាក់ថាភូមិគោកធ្លក ស្ថិតនៅឃុំកណ្ដែក ស្រុកប្រាសាទបាគង។ ចំណែកភូមិបុស្សក្រឡាញ់ ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប។ ភូមិទាំងពីរមានព្រំប្រទល់ជាប់គ្នា។ បច្ចុប្បន្នតំបន់ភូមិទាំងពីរនេះ មានការអភិវឌ្ឍ យ៉ាងច្រើនលើវិស័យ អចលនទ្រព្យ ដូចជាផ្ទះល្វែង វីឡា និងដីឡូរិ៍ ជាដើម៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,422 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,592 នាក់