ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ការផ្អឹបទុកនូវឯកសារ មិនមានដោះស្រាយ ជូនប្រជាពលរដ្ឋ ដូចជាការអោបគ្រាប់បែក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 01:10 ល្ងាច អ្នកអាន 499

ភ្នំពេញ៖ថ្លែងនាពេលអញ្ជើញជួប សំណេះសំណាល សាកសួរសុខទុក្ខ មន្រ្តីរាជការចូលនិវត្តន៍ និង មន្ត្រីរាជការ កំពុងបំពេញ ការងារនៃ សាលាខេត្តកំពង់ចាម ប្រមាណជា៣០០នាក់ ក្នុងឱកាស រដូវបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលធ្វើឡើង នៅសាលាខេត្តកំពង់ចាម នៅព្រឹកមិញនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ការផ្អឹបទុកនូវឯកសារដោយ មិនមានការដោះស្រាយ ជូនប្រជាពលរដ្ឋ នោះក៏ដូចជាការអោបគ្រាប់បែកទុកផងដែរ។ដូច្នេះក្នុងនាមជាមន្ត្រីរាជការ ត្រូវរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជា ពលរដ្ឋ ឲ្យបានគាប់ប្រសើរ ដោយឈរលើគោលការណ៍ ធ្វើ ឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។

លោកអ៊ុន ចាន់ដា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ រាល់ការខិតខំប្រឹងប្រែង របស់មន្រី្ដរាជការ សាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញ ការងារទទួលបាន លទ្ធផលល្អ និងបន្តជំរុញនិងលើកកម្ពស់ ប្រសិទ្ធភាព ការងារ បន្ថែមទៀត។

អភិបាលខេត្តកំពង់ចាម បន្តថា នេះជាការជួបជុំគ្នា តាមគំរូ ថ្នាក់ដឹកនាំ មុនៗដែលលោកហ៊ុន ណេង អតីតអភិបាលខេត្ត តែងតែ ធ្វើឡើង សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ជាធម្មតា ក្នុងឱកាសបុណ្យប្រពៃណី របស់ជាតិ មានបុណ្យធំៗ ដល់ ទៅ២ គឺរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ រដ្ឋបាលសាលាខេត្ត តែងតែបានធ្វើពិធីជួបសំណេះសំណាល ជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារាមច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តកំពង់ចាមទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា មួយចំនួន ដើម្បី ឲ្យបងប្អូនយកទៅប្រើប្រាស់ ទៅតាមសេចក្តីតម្រូវការ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,828 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,322 នាក់