ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ប្រទេសជាតិ មានសុខសន្តិភាព ទើបមានឱកាស បានប្រារព្ធពិធីបុណ្យនានា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 08:37 ល្ងាច អ្នកអាន 371

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់អំពីគោលនយោបាយឈ្នះៗ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ទើបប្រជាពលរដ្ឋ យើងមានឱកាសបានប្រារព្ធពិធីបុណ្យនានាជាពិសេសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។

អភិបាលខេត្តបញ្ជាក់បែបនេះក្នុងពេលលោកនិង ក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និងអាជ្ញាធរ មូលដ្ឋាន បានអញ្ជើញចូលរួម ក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តពុទ្ធិការរាម (វត្ត ត្រកួន ) ស្ថិត នៅ ក្នុង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅមិញនេះ។ 

សូមបញ្ជាក់ថា សម្ភារ: គ្រឿងឧបភោគបរិភោគ និងទេយ្យវត្ថុ យកទៅប្រគេនព្រះសង្ឃនាពេលនោះរួមមាន៖ បច្ច័យ អង្ករ១០០គ.ក្រ មី១កេសធំ ទឹកដោះគោខាប់១កេសធំ ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស ស្ករស៥គ.ក្រ តែ៥កញ្ចប់ធំ ក្រណាត់ ស ថវិកា ១ម៉ឺន រៀល ចំនួន ១០០ដុំ និងបច្ច័យចូលរួមបុណ្យ ចំនួន២.៩០២.៥០០រៀល ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងវត្ត ព្រមទាំងបានចូលរួមនូវបច្ច័យផ្ទាល់ខ្លួនចំនួន២.០០០ដុល្លារ សម្រាប់យកទៅកសាងព្រះវិហារផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,603 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,097 នាក់