ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់១៧៧គ្រួសារ នៅស្រុកកោះសូទិន ទទួលបាន អំណោយមនុស្សធម៌

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:00 ល្ងាច អ្នកអាន 454

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ នៅស្រុកកោះសូទិន ចំនួន១៧៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ទទួលបានអំណោយមនុស្សធម៌ តាមរយ:លោកខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ ពិធីនេះធ្វើ.រសៀលថ្ងៃទី២៥ខែកញ្ញានេះ ក៏មានការចូលរួមពីមន្ត្រី ពាក់ព័ន្ធ ជាច្រើនរូបទៀត។

លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ថា មកដល់ថ្ងៃទី២៥ខែកញ្ញានេះ ស្ថានភាពទឹកជំនន់ បានធូរស្រាលហើយ ព្រោះទឹក ស្រកនៅកម្រិត ១៣,២០ម៉ែត្រប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានវិលត្រឡប់ ពីទីទួលសុវត្ថិភាព ទៅកាន់ផ្ទះសម្បែងវិញជាបណ្ដើរៗ ផងដែរ។
អភិបាលខេត្តបន្តថា ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រោមការយក ចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាល បានផ្ដល់ជាអំណោយ សង្គ្រោះបន្ទាន់ តាមរយៈ កាកបាទក្រហម និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាអំណោយ ពីខាងអង្គការ មនុស្សធម៌នានា ចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះទាល់ បានមួយគ្រាផងដែរ ។

លោកអភិបាលខេត្តបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពេលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នចំពោះសត្វអសិរពិស វាអាចសម្ងំនៅ ក្នុងផ្ទះ ដែលបានទុកចោលក្នុងកំឡុងទឹកជន់លិចនោះ។

លោក ខៀវ កាញារឹទ្ឋ បានមានប្រសាសន៍ផងដែរថា សូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការអនាម័យ គឺហូបស្អាតផឹកស្អាត និងមើលថែទាំចំពោះកុមារ ជៀសវាងការកើតជំងឺផ្សេងៗ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,402 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,896 នាក់