ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដូវបុណ្យភ្ជុំ កូនតិរិឆ្ឆាន កាប់សម្លាប់ ឪពុកបង្កើត ដាច់.ក នៅក្រោមផ្ទះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:06 ល្ងាច អ្នកអាន 1327

ខេត្តសៀមរាប៖ខណ:ពេលបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ ដែលប្រជាពលរដ្ឋ ទូទៅកំពុងមមាញឹក ធ្វើចង្ហាន់ យកទៅប្រគេន ព្រះសង្ឍនិងឪពុកម្ដាយ បែជាមានកូនប្រុសម្នាក់ មានចិត្តព្រៃផ្សៃយ៉ាងសាហាវ ដោយបានដាច់ចិត្ត លើកខ្វែវ កាប់សម្លាប់ឪពុកបង្កើត របស់ខ្លួន គ្មានអាសូឡើយ។
លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ បានប្រាប់អ្នកកាសែតថា ជនដៃដល់ម្នាក់ត្រូវជាកូនបង្កើតបាន ទាញកាំបិតខ្វែវ កាប់មកលើឪពុកបង្កើត បណ្តាលឲ្យដាច់ក ស្លាប់យ៉ាងអណោចអធ័ម ខណៈកំពុងសម្រាកនៅក្រោមផ្ទះ។

ហេតុការណ៍គួរឲ្យតក់ស្លុតនេះកើតឡើង នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៥ ខែ កញ្ញាម្សិលមិញ ស្ថិតក្នុងភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

ករណីឃាតកម្មនេះ នគរបាលស្រុកស្រីស្នំ ជនដៃដល់ ឈ្មោះ សាន គង់ ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិកើតហេតុ។ក្រោយហេតុការណ៍សមត្ថកិច្ច ចុះទៅ ធ្វើការពទ្ធ័ចាប់បានភ្លាមៗ។ ចំណែក ជនរងគ្រោះឈ្មោះរៀល វឿង ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិខាងលើ មុខរបរកសិករ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាជនដៃដល់ មុននឹងធ្វើសកម្មភាព ប្រហែល៣ថ្ងៃមុន បានដើរកាប់ដើមចេកអស់ជាច្រើនដើម។

ដោយឡែកជនរងគ្រោះ ដោយខ្លាចមានបញ្ហា បានទៅស្នាក់នៅផ្ទះអ្នកជិតខាង។ តែដល់ថ្ងៃកើតហេតុពួកគាត់ បានអង្គុយលេងនៅក្រោមផ្ទះ ក៏ស្រាប់តែជនដៃដល់ បានកាប់ទៅលើ ជនរងគ្រោះតែម្តង។
ទោះយ៉ាងណា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ត្រូវជាម្តាយ ថាកូនគាត់ វាវិកលចរិក ប៉ុន្តែគ្មានឯកសារបញ្ជាក់នោះទេ។ នេះបើតាមមន្ត្រីបានអះអាង។
ជនដៃដល់ នគរបាល ខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនខ្លួន ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,200 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,370 នាក់