ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ម្ដាយនិងកូនអាយុ៨ឆ្នាំ លង់ទឹកស្លាប់ នៅស្រុកពួក ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 11:50 ល្ងាច អ្នកអាន 7521

ខេត្តសៀមរាប៖អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស២នាក់ បានស្លាប់ដោយសារលង់ទឹក ពីរនាក់ម្ដាយនិងកូន។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង០៦និង០០នាទីព្រឹកនេះ ចំណុចស្រៈទឹក ទំហំ១០គុណ៥ម៉ែត្រ ជម្រៅ៤ម៉ែត្រ ខាងត្បូងផ្ទៈជនរងគ្រោះ ១២០ម៉ែត្រ ក្នុងភូមិតាហុក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ជនរងគ្រោះទាំង២នាក់ទីមួយឈ្មោះ លុយ កុក ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុជាម្ដាយ។ចំណែកកូនឈ្មោៈ សេត ស៊ីន ភេទប្រុស អាយុ៨ឆ្នាំ ជាកូន។
លោកវរសេនីយ៍ឯកទេព ពុំសែន បានបន្តថាក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងសហការណ៍ជាមួយ គ្រូពេទ្យមណ្ឌលត្រីញ័រ ចុៈដល់កន្លែងកើតហេតុ បានពិនិត្យលើសាកសព មានចេញទឹកពីមាត់ ក្រៅពីនោៈ ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ។ គ្រូពេទ្យបញ្ជាក់ថា សាកសពទាំង២នាក់ស្លាប់ដោយសារស្ទៈផ្លូវដង្ហើមតាមរយៈការលង់ទឹក។
យោងតាមរបាយការណ៍នគរបាលបញ្ជាក់ថាតាមការបំភ្លឺរបស់ឈ្មោៈ ហ៊ិក យ៉ុន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គាត់បានក្រោកទៅ សារមោងដាក់ត្រីនៅចុងភូមិគាត់ប្រហែល១គីឡូ។ រហូតម៉ោង០៦ និង០០នាទីព្រឹកថ្ងៃដដែល ពេលត្រឡប់មកផ្ទៈវិញតាមផ្លូវលំគ្រួសក្រហម ជិតដល់ភូមិស្រាប់តែឃើញម្រាមដៃមនុស្សទាំងសងខាងផុសចេញពីទឹកតត្រឹមបាតដៃ គាត់ទៅប្រាប់អ្នកភូមិនាំគ្នាចុៈស្រង់ក៏ឃើញសាកសពទាំង២នាក់ម្តាយកូន គាត់មិនឃើញមានស្លាកស្នាមអ្វីទេ ។ គាត់បញ្ជាក់ ជនរងគ្រោៈពិតជាស្លាប់ដោយលង់ទឹកខ្លួនឯង មិនពាក់ព័ន្ធនិងបទល្មើសទេ ។
-តាមការបំភ្លឺអះអាងរបស់ឈ្មោះ ស៊ាម សែន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ (ជាប្អូនថ្លៃសាកសព)បានឱ្យដឹងថា៖ បងថ្លៃគាត់(លុយ កុក)មានជំងឺរ៊ាំរ៉ៃ យូរមកហើយរហូតប៉ៈពាល់ដល់ប្រព័ន្ធសសៃប្រាសាទ រវើរវាយ សតិអារម្មណ៍មិនប្រក្រតី ចេៈតែខ្លាចនេៈខ្លាចនោៈ និងធ្លាប់រកចង.ក.សម្លាប់ម្តងរួចមកហើយ តែត្រូវសាច់ញាតិឃាត់ទាន់។ នៅព្រឹកថ្ងៃកើតហេតុគាត់និងបងថ្លៃ លុយ កុក (សាកសព)ណាត់គ្នាទៅរកបោចល្ពាក់ នៅខាងលិចភូមិ តែពេលនោៈគ្មានម្ហូប គាត់ទៅរកទិញក្នុងភូមិ លុៈគាត់មកវិញមិនឃើញ បងថ្លៃ ខាងលើនិងកូន មិនដឹងទៅណាទេ ក្រោយមក ក៏មានអ្នកភូមិផ្អើល ថាមានមនុស្សលង់ទឹកស្លាប់នៅស្រៈខាងត្បូងផ្ទៈគាត់។ អ្នកភូមិក៏នាំគ្នាចុៈស្រង់ក៏ឃើញអ្នកស្លាប់នោៈជាបងថ្លៃគាត់កូន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,014 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,184 នាក់