ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា ចែកអំណោយ ដល់ពលរដ្ឋ រងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ១៦គ្រួសារ នៅស្រុកកងមាស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 12:12 ល្ងាច អ្នកអាន 435

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកមិញនេះបានដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកដំបូលផ្ទះចំនួន១៦ គ្រួសារ នៅក្នុងឃុំព្រែកកុយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។
អំណោយជាសម្ភារៈ ជាស្បៀងអាហារ សម្រាប់អ្នករលំផ្ទះចំនួន ១៤គ្រួសារក្នុង១គ្រួសារ ទទួលបានអង្ករ ២០គ.ក្រ មី១កេស ត្រីខ ១យួរ និងថវិកា ២០ម៉ឺនរៀល។ ដោយឡែកសម្រាប់អ្នករបើកដំបូលចំនួន ២គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២០គ.ក្រមី១កេសត្រីខ ១យួរ និងថវិកា១០ម៉ឺនរៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,747 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,917 នាក់