ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឡានក្រុមហ៊ុនវីរៈប៊ុនថាំ បុកធុនត្រា ក្រឡាប់ របួសធ្ងន់.ស្រាលជាង១០នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:17 ល្ងាច អ្នកអាន 8906

ខេត្តសៀមរាប៖អាជ្ញាធរបានអះអាងថា រថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកថយន្តធុនត្រា បណ្តាលឲ្យអ្នកដំណើរទាំងសងខាង រងរបួសធ្ងន់ និងស្រាលចំនួន១២នាក់ ក្នុងនោះជនបរទេស២នាក់ផងដែរ។

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង២០និង១០នាទីថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៩ភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម លើផ្លូវជាតិលេខ៦។

លោកវរសេនីយ៍ឯក ទេពចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា រថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយស្លាទុំលាយស ពាក់ស្លាកលេខភ្នំពេញ៣.A៤៩៤០ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានបុក រថយន្តម៉ាកធុនត្រាពណ៌សពាក់ស្លាកលេខកណ្ដាល២B៥៦៧៥ចំពីក្រោយ បើកបរដោយឈ្មោះងិន សារៈភេទប្រុសអាយុ៣០ ឆ្នាំមានទីលំនៅផ្លូវ៥៩៨សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកបរទិសដៅស្របគ្នាពីលិចទៅកើតបណ្ដាលឲ្យរបួសអ្នករួមដំណើររួមមាន៖ទី១ ឈ្មោះស្រូយ សុខភាក់ភេទស្រីអាយុ៣០ ឆ្នាំមានទីលំនៅភូមិតារាប ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល (របួសស្រាល) ទី២-ឈ្មោះសុខ សារ៉េតភេទប្រុសអាយុ២៧ ឆ្នាំនៅភូមិព្រែកឱម៉ាល់ ឃុំរលាប ស្រុកសំពៅមាសខេត្តពោធិ៍សាត់ (របួសស្រាល)។ ចំណែកអ្នកដំណើររថយន្តក្រុងរបួសស្រាល ទី១ ឈ្មោះអឹង រ៉ាដូរ ភេទប្រុសអាយុ៣២ ឆ្នាំទីលំនៅភ្នំពេញ។ ទី២ ឈ្មោះបា រមី ភេទប្រុស១៩ឆ្នាំនៅភ្នំពេញ។ ទី៣ ខៀវ ផលរាជ ភេទប្រុសអាយុ១៦ ឆ្នាំនៅភ្នំពេញ។ ទី៤ឈ្មោះប៉ែនសុផានិតភេទប្រុសអាយុ១៧ ឆ្នាំនៅភ្នំពេញ។ ទី៥ ឈ្មោះដឿង សក់សេរីវឌ្ឍន៍ ភេទប្រុសអាយុ១៤ឆ្នាំ នៅភ្នំពេញ។ទី៦ ឈ្មោះសំបៀត ភិមុន ភេទស្រីអាយុ២០ឆ្នាំនៅភូមិគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ទី៧ ឈ្មោះជា រចនា ភេទស្រី អាយុ២០ ឆ្នាំនៅភូមិគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ទី៨ឈ្មោះអ៊ឹម រចនាភេទស្រី អាយុ៣៦ឆ្នាំនៅខេត្តបាត់ដំបង។ ទី៩ឈ្មោះឡេង រចនា ភេទស្រី អាយុ២៦ ឆ្នាំនៅភ្នំពេញ។ ទី១០ ឈ្មោះនឿង សុបញ្ញា ភេទប្រុស អាយុ១៨ ឆ្នាំនៅភ្នំពេញ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង។ រងរបួសជនជាតិបរទេស៖ទី១ ឈ្មោះ patrick fleming ភេទប្រុសជនជាតិអាយឡែន។ ទី២ ឈ្មោះdiana Villota ភេទស្រីជនជាតិកូឡុំប៊ី។
ជនរងគ្រោះ ត្រូវបានដឹកមកកាន់មន្ទីរពេទ្យ។ ចំណែកវត្ថុអូសយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,557 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,727 នាក់