ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ពេលប្រជាពលរដ្ឋ ជួបទុក្ខលំបាក ឃើញមានតែអាជ្ញាធរ មុខដដែលៗ ជាអ្នកចុះ ជួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:33 ល្ងាច អ្នកអាន 374

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងទៅកាន់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ថា នៅពេលដែលបងប្អូន ប្រជាពលរដ្ឋយើង មានទុក្ខលំបាក គឺឃើញ មានតែ អាជ្ញាធរមូលដ្ឋានមុខ ដដែលៗទេ ដែលជា អ្នកយក អាសា ចុះជួយយ៉ាងពិតប្រាកដ និងទាន់ពេលវេលា ដោយមិនមាន ការ រើសអើង ឬប្រកាន់ និន្នាការ នយោបាយអ្វីឡើយ។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ ផ្ដល់ការជឿទុកចិត្ត និង រាយការណ៍ទៅអាជ្ញាធរភូមិ-ឃុំ នៅពេលដែលមាន បញ្ហាអ្វីកើតឡើង ឲ្យបានឆាប់រហ័សផងដែរ។

មានប្រសាសន៍យ៉ាងដូច្នេះ នាពេលអញ្ជើញ នាំយក អំណោយ ចុះចែក ជូនបងប្អូន ប្រជាពលរដ្ឋ ដែល រងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាល ឲ្យ ប៉ះពាល់ដល់ លំនៅឋាន ចំនួន១៦គ្រួសារ នៅព្រឹកមិញនេះ។

អភិបាលខេត្តកំពង់ចាម ក៏បានធ្វើការ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យការប្រកបមុខ របរនេសាទ ដោយ គោរពតាម គោលការណ៍ ច្បាប់កំណត់ ដើម្បីរួមគ្នាថែរក្សា នូវធនធានមច្ឆាជាតិឲ្យបាននៅសេសសល់ ដល់ កូនចៅជំនន់ ក្រោយៗ។

សូមរម្លឹកថាកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា កន្លងទៅ មានបាតុភូតខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៦គ្រួសារ ក្នុងនោះ នៅឃុំព្រែកកុយ ចំនួន ១៥គ្រួសារ និង ១គ្រួសារ នៅឃុំរាយប៉ាយ ។ ក្រៅពីការបង្កផលប៉ះពាល់រលំ និងប៉ើងតំបូលផ្ទះ គ្រោះធម្មជាតិនេះ ពុំបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត មនុស្ស និងសត្វឡើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,257 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,427 នាក់