ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ម៉ាស៊ីនបោកខោអាវ ឆក់ផ្ដាច់ជីវិត ស្ត្រីម្នាក់ភ្លាមៗ នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 05:50 ល្ងាច អ្នកអាន 20115

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ដោយសារតែឆក់ចរន្តអគ្គីសនី ខណ:ជនរងគ្រោះ បានប្រើប្រាស់ម៉ាស៊ីន បោកខោអាវ។ យោងតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ុក សូភី អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទក្សិណខាងត្បូង សង្កាត់ គោកចក ក្រុងសៀមរាប។

តាមការពិនិត្យកន្លែងកើតហេតុ គឺដោយសារម៉ាស៊ីន បោកខោអាវ ឆ្លងចរន្តអគ្គីសនី ទើបបណ្តាលឲ្យឆក់តែម្ដង។ សាកសពត្រូវបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ស្ថិតនៅក្រុមទី០២ ភូមិទក្សិណខាងត្បូង សង្កាត់ គោកចក ក្រុងសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,050 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,220 នាក់