ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេប៉ូលិស ខេត្តកំពង់ធំ សរសើរ ដល់នគរបាល ចំពោះការខិតខំ ការពារ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បានល្អ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 09:35 ល្ងាច អ្នកអាន 431

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងផ្ដាំផ្ញើ សាកសួរសុខទុក្ខ ដល់កងកម្លាំងនគរបាល ខេត្តកំពង់ធំ និងក្នុងនាមជាប្រធានអង្គភាព លោកក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងនគរបាល ទូទាំងខេត្ត ចំពោះការខិតខំប្រឹងប្រែង បំពេញបេសកកម្ម គោរពតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម យកអស់ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទទួលលទ្ធផលល្អ គួរជាទីមោទនៈ ក្នុងឱកាសពិធីវេនកាន់បិណ្ឌ រហូតដល់ថ្ងៃបុណ្យភ្ជំបិណ្ឌ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងបញ្ជាក់ថា ដោយសារការយកចិត្ដទុកដាក់ របស់កងកម្លាំងធ្វើឲ្យ សភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាន ទូទាំងខេត្តកំពង់ធំ មានលក្ខណៈស្ងប់ស្ងាត់ល្អប្រសើរ ប្រជាពលរដ្ឋ ទទួលបាន ភាពសប្បាយរីករាយ រួមទាំងការធ្វើដំណើរ ទៅទីជិតឬទីឆ្ងាយ តាមភូមិដ្ឋាន វត្តអារាម ទីកន្លែងកំសាន្តសប្បាយនានា ទទួលសុខសុវត្ថិភាពល្អ។

លោកឧត្តមសេនីយ៍បញ្ជាក់បែបនេះ ក្នុងពេលដឹកនាំកងកម្លាំង នគរបាល គោរពទង់ជាតិ នៃ ព្រះរាជាណា
ចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ នាព្រឹកមិញនេះ។
ដោយមានការអញ្ជើញចូលរួម លោក លោកស្រី
នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក
និងមន្ត្រីននគរបាល ចំណុះឲ្យការិយាល័យ
ជំនាញទាំង ៣២ ចូលរួមប្រមាណ ២៤៩ នាក់។

បើតាមលោកឧត្តមសេនីយ៍ថាលទ្ធផលខាងលើនេះ ស្ដែងចេញមកពី កត្តាសាមគ្គីភាព រួមផ្សំការគោរពវិន័យ មានអង្គឯកភាព វិន័យកងជួរពង្រឹង សមត្ថភាពជំនាញ វិធានជំនាញ
របស់កងកម្លាំង ហើយបានអនុវត្តតាមជំនាញនីមួយៗ
តាមតួនាទីភារកិច្ច របស់ខ្លួន លេចចេញជាស្នាដៃ
និងសមិទ្ធផលនានា សំណង់ អាគារ ក្នុងអង្គភាព
រីកចម្រើនជាបន្តបន្ទាប់។

លោកស្នងការ ក៏បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ
ការគោរពច្បាប់ និងមានការជួយជ្រោមជ្រែង ដល់អង្គភាពស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ ក្នុងការជួយអភិវឌ្ឍអង្គភាព ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,834 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,004 នាក់