ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទីបំផុត ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស២នាក់ ករណីហិង្សា ក្នុងហាងធីមផលបារ ផ្ដើមចេញពីជនរងគ្រោះ មើលមុខជនដៃដល់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:02 ល្ងាច អ្នកអាន 11952

ខេត្តសៀមរាប៖នៅទីបំផុតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនមនុស្ស២នាក់ ករណីបង្កហិង្សា ក្នុងហាងផឹកស៊ី ធីមផលបារ ផ្ដើមចេញពីជនរងគ្រោះ មើលមុខជនដៃដល់។

ប្រភពអះអាងថា គ្រាន់តែមើលមុខ ក៏កើតជាជម្លោះពាក្យសម្តី រហូតឈានដល់ ភាគីជនបង្ក២នាក់(មិត្តភ័ក្តិ ស្រីនិងប្រុស) បានយកកែវស្រា វាយចំក្បាលជនរងគ្រោះម្នាក់ បណ្តាលឲ្យបែក។ ចំណែកជនដៃដល់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីសាកសួរអស់ជាច្រើនម៉ោងរួចមក។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆៃ វឌ្ឍនា ភេទប្រុស អាយុ២៩ឆ្នាំមុខរបរយោធាទីលំនៅបច្ចុប្បន្ន ភូមិ១៤សង្កាត់ បឹងកក់១ខណ្ឌចំការមន រាជធានីភ្នំពេញ និងមិត្តភក្កិ ផ្សេងទៀត បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងខាងលើ។ ពេលដែលមិនទាន់បានផឹកផង ដើររកកន្លែងអង្គុយពេលនោះ ពួកគេក៏បានជួបនឹងឈ្មោះ ឡៅ ជីងលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិ២សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ពេលនោះឈ្មោះ តុប សុភក្រ្តា បានមើលមុខ ឈ្មោះ ឡៅ ជីងលី ឈ្មោះឡៅ ជីងលី ក៏បាន និយាយថា អាអែងមើលមុខអី ពេលនោះភាគីទាំងពីរបាននិយាយប្រកែកមានជម្លោះ ពាក្យសម្ដី គ្នាទៅវិញទៅមក ហើយឈ្មោះ ឡៅ ជីងលី បានស្ទុះ មកវាយលើឈ្មោះ តុប សុភក្រ្តា ហើយឈ្មោះ ឆៃ វឌ្ឍនា ក៏បានចូលទៅជួយឃាត់ ហើយត្រូវបានឈ្មោះ ឡៅ ជីងលី យកកែវស្រា ដែលជាកែវថ្ម វាយមកលើឈ្មោះ ឆៃ វឌ្ឍនា ត្រូវចំក្បាលបណ្ដាលឲ្យបែក ចំនួន០២ កន្លែង ផ្នែកខាងស្តាំ ដេរ០៤ថ្នេរ ផ្នែកខាងឆ្វេងដាច់រយះដេរចំនួនមួយថ្នេរ និងរងរបួសរយះ លើចង្អុលដៃ ខាងស្ដាំ ដេរចំនួន៣ថ្នេរ ចំណែកឈ្មោះ ឡៅ ជីងលី នៅពេលវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យកែវបែកមុតដៃ ត្រង់ប្រអប់ដៃខាងស្ដាំ ដេរចំនួន០៨ថ្នេរ បន្ទាប់មក សមត្ថកិច្វ នាំខ្លួនភាគីទាំងសងខាង យកមកធ្វើការសាកសួរ ក្រោយពីការសាកសួរឈ្មោះឡៅ ជីងលី បានសារភាពថា ខ្លួនពិតជា បានវាយទៅលើ ឈ្មោះ ឆៃ វឌ្ឍនា បណ្ដាលឲ្យរងរបួសដូចបានរៀបរាប់ខាងលើពិតមែន។
ក្នុងនោះដែរជនដៃដល់បានទះកំផ្លៀងទៅលើ នគរបាលអន្តរាគមន៍១ដៃ ផងដែរ នៅមុខមហាជន តែក្រោយស្វាងស្រា ក៏សុំទោសមកលើនគរបាសលវិញ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ន នគរបាល កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទាំង២នាក់ ទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
សូមរម្លឹកថា ករណីនេះ បានកើតឡើងនៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៣០នាទី នៅត្រង់ចំណុច ក្នុង ក្នុងហាងផឹកស៊ីយីហោ ធីមផលបារ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,659 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,829 នាក់