ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ករណីកម្មករជាង១០នាក់ ដែលរងភាព មិនប្រក្រតីពីថៅកែ ត្រូវបានអាជ្ញាធរ ស្រុកចំការលើ ជួយដោះស្រាយ បន្ទាប់ពីសុំអន្តរាគមន៍ ពីអភិបាលខេត្តកំពង់ចាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ​ 2019 ម៉ោង 10:55 ល្ងាច អ្នកអាន 471

ខេត្តកំពង់ចាម៖ករណីកម្មករជាង១០នាក់ មានភាពថ្នាំងថ្នាក់ចិត្ត ជាមួយថៅកែ របស់ខ្លួន ហើយសុំអន្តរាគមន៍ ពីអភិបាលខេត្តកំពង់ចាម នោះ ត្រូវបានអាជ្ញាធរស្រុកចំការលើ ដោះស្រាយរួចរាល់ហើយ នៅថ្ងៃទី៣០ខែកញ្ញាព្រឹកមិញនេះ។ នេះបើតាមការបញ្ជាក់របស់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
អាជ្ញាធរស្រុកចំការលើបានឲ្យដឹងថាបាតុភាពនេះ

១)ក្រុមការងារ បានជួបកម្មករចំការ១២នាក់ស្រី៥នាក់ នៅសាលាស្រុកចំការលើ
២)កម្មករទាមទារ៣ចំណុច និងបានដោះស្រាយ ដោយមានការយល់ព្រមពីថៅកែរួមមាន
ក)អនុញ្ញាត ឲ្យកម្មករ ឈប់ពីការងារ តាមសំណូមពរ
ខ)ប្រគល់ជូនអត្តសញ្ញាណប័ណ្ណមួយនាក់ដែលថៅកែទុក
គ)សុំសងបំណុល ថៅកែ រំលោះតាមខែមួយខែបន្តិចៗ។ ករណីនេះក្រុមការងារ បាននិងកំពុងដំណើការ សម្របសម្រួលតាមនីតិវិធីបន្ត។
គួរបញ្ជាក់ថាជុំវិញហេតុការណ៍នេះ គឺមាន ពលរដ្ឋក្រីក្រ១៦គ្រួសារ នៅឃុំតាប្រុក ស្រុកចំការលើ បានស្នើសុំការអន្តរាគមន៍ ពី អភិបាលខេត្តកំពង់ចាម ដើម្បីបានចេញពី ថៅកែ ឈ្មោះថាន សុខ ប្រពន្ធឈ្មោះលាង មួយងីម នៅឃុំបុសខ្នុរ ស្រុកចំការលើ ដែលប្រើពួកគាត់ ដូចជាទាសករ ធ្វើការមួយថ្ងៃ ឲ្យកម្រៃ តែមួយម៉ឺនរៀល ខណ:បច្ចុប្បន្ន ការងារមួយថ្ងៃ ៤ម៉ឺនរៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,380 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,550 នាក់