ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តក្រុងរឹតមុន្នី បុកកាមរីឆ្លាម នៅស្រុកសូទ្រនិគម ស្លាប់ម្នាក់ យ៉ាងអាណោចអាធម៌

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:22 ព្រឹក អ្នកអាន 1663

ខេត្តសៀមរាប៖អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថា តៃកុងរថយន្តកាមរីឆ្លាម បានស្លាប់នៅក្នុងរថយន្ត ដោយសារតែរថយន្តក្រុងរឹតមុន្នី បុកចំពេញទំហឹង ក្នុងទិសដៅ បញ្ចាស់គ្នា។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង៥ព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០១៩នេះ នៅចំណុចភូមិសាស្ត្រស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។
សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តក្រុងក្រុមហ៊ុន រឹតមុន្នីដឹកអ្នកដឹណើរ ពណ័ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ៣C៦៨៥៦ អ្នកបើកបររត់គេចខ្លួន។ បានបុក រថយន្តម៉ាកឆ្លាម ពណ័សំបកឪឡឹក ពាក់ស្លាកលេខកំពង់ចាម២A៣០៨៣។ បើកបរដោយឈ្មោះសឿង គា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិពុកយុក ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ស្លាប់ ក្នុងរថយន្ត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុកនៅកន្លែងនគរបាលដើម្បីបន្តនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,152 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,322 នាក់