ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្មេងអាយុ៥ឆ្នាំម្នាក់ លង់ទឹកស្លាប់ នៅស្រុកក្រឡាញ់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:40 ព្រឹក អ្នកអាន 851

ខេត្តសៀមរាប៖អាជ្ញាធរស្រុកក្រឡាញ់រាយការណ៍ថា ក្មេងស្រីម្នាក់មានអាយុ៥ឆ្នាំ បានលង់ទឹកស្លាប់ ខណ:ទៅលេងទឹកតែម្នាក់ឯង។
ហេតុការណ៍បានកើតឡើងនៅទី៣០ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣០នាទីម្សិលមិញចំណុច ខាងកើតចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះឈ្មោះ មិ គុណ ភេទប្រុស ស្ថិតនៅភូមិសសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប។
កុមាររងគ្រោះឈ្មោះ សត់ សានី រស់នៅជាមួយឪពុកម្ដាយ- ឪពុកឈ្មោះ សាំ សត់ អាយុ ៣០ ឆ្នាំ - ម្តាយឈ្មោះ គុន សាគាន អាយុ ៣៩ ឆ្នាំ នៅភូមិសសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,870 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,040 នាក់