ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តើការដឹកនាំ របស់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ មានអ្វីប្លែកខ្លះ?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 01:00 ល្ងាច អ្នកអាន 813

ខេត្តកំពង់ធំ៖តើការដឹកនាំ របស់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មានអ្វីប្លែកខ្លះ? នៅអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពិតជាមានការរីកចម្រើន គួរឲ្យកត់សម្គាល់។

ជាក់ស្ដែង កន្លែងដែលធ្លាប់តែមានស្មៅដុះ ព្រៃស្តុកមាន ផុក បានប្រែមុខមាត់ថ្មី ទៅជាទីកន្លែង ដែលមានផ្ការីកស្គុះស្គាយ មានចាក់បេតុងពេញបរិវេណ ស្នងការ កសាងសំណង់អាគារដែលចាស់ៗ ឲ្យថ្មីឡើងវិញ។ ធ្លាប់តែមន្ត្រីនគរបាល គ្រប់ជាន់ថ្នាក់ គោរពទង់ជាតិ ជាន់នៅលើផុកជាន់នៅលើស្មៅ គោរពទង់ជាតិ នៅទីលាន ដែលពោរពេញទៅដោយ ព្រៃស្ដុក និងមានស្មៅដុះ។ តែពេលនេះ មន្ត្រីនគរបាល ជំនាញគ្រប់ជាន់ថ្នាក់ គោរពទង់ជាតិ ដោយមានបរិយាកាស ល្អបរិសុទ្ធ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល តែងតែសំណេះសំណាល សាកសួរសួរសុខទុក្ខ ដល់មន្ត្រីក្រោមឱវាទ។ លោកតែងតែចង់ដឹង អំពីបញ្ហាប្រឈមបញ្ហាលំបាក ក្នុងជីវភាព សុខភាព របស់មន្ត្រីនគរបាលទូទាំងខេត្ត។ លោកតែងតែណែនាំ
ដល់ថ្នាក់ដឹកនាំ តាមផែនជំនាញនីមួយៗ ត្រូវយកចិត្តទុកដាក់ យល់ដឹងអំពីសុខទុក្ខ ការលំបាក របស់មន្ត្រីក្រោមឱវាទ របស់ខ្លួនព្រមទាំងចុះសាកសួរសុខទុក្ខ និងលើកចិត្ត ដល់មន្ត្រីដែលជួបទុក្ខលំបាក និងរងគ្រោះក្នុងហេតុការណ៍ផ្សេងៗ។

អង្គភាពស្នងការនគរបាល ខេត្តកំពង់ធំ មានការរីកចម្រើន ទាំងការងារ ក្នុងការបំរើបងប្អូន ប្រជាពលរដ្ឋ មន្ត្រីនគរបាលគ្រប់ ជាន់ថ្នាក់ធ្វើការ ខិតខំប្រឹងប្រែង បញ្ចេញសមត្ថភាពអស់ ពីកម្លាំងកាយកម្លាំងចិត្តតាម តួនាទី ភារកិច្ច របស់ខ្លួន ដោយបានអនុវត្តនូវ បទបញ្ជា របស់ថ្នាក់ដឹកនាំ ដាក់ឲ្យអនុវត្ត តាមកិច្ចការងារជំនាញនីមួយៗ ដែលធ្វើឲ្យខេត្តកំពង់ធំ ធានាសន្តិសុខ សណ្តាប់ធ្នាប់ល្អ រួមទាំងកិច្ចអន្តរាគមន៍ សង្រ្គោះ ដល់ប្រជាពលរដ្ឋ បានគ្រប់ពេលវេលាទាំ ងអស់ ដែលជាមោទនភាពដ៍ធំធេងមួយ សម្រាប់អង្គភាពទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល តែងតែក្រើនរំលឹក ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ទោះបី ជាសភាពការណ៍ សន្តិសុខសង្គម មានលក្ខណ: ស្ងប់ស្ងាត់ ល្អប្រសើរយ៉ាងណាក្ដី ក្នុងនាមជាកងកម្លាំង ថែរក្សាភាពសុខសាន្ដ ជូនសង្គមជាតិ និងការរស់នៅ របស់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ពង្រឹង សមត្ថភាព តួនាទី ភារកិច្ច វិធីសាស្ត្រជំនាញ ក្នុងការ បង្ការ ទប់ស្កាត់ បង្ក្រាប រាល់សកម្មភាពរបស់មុខសញ្ញា ដែលប្រព្រឹត្ត បទល្មើស ។
បន្តហ្វឹកហាត់ ខិតខំសិក្សា ស្វែងយល់ ភាសារ ឯកទេសជំនាញរបស់ខ្លួន ឲ្យបានរឹងមាំ ខ្លាំងក្លាប្រសើរឡើង សម្រាប់ជាប្រសិទ្ធភាព សំខាន់ចាំបាច់ក្នុងកិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសង្គម។

ការអនុវត្តភារកិច្ចដោយមានអង្គឯកភាព សាមគ្គីភាព ក្នុងការចូលរួមបំពេញកិច្ចការងារជំនាញ កាបំពេញបេសកកម្ម គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ការចូលរួប្រចាំការ ការចូលរួមប្រចាំបញ្ជាការរួមធ្វើពលកម្ម បោសសម្អាតសំរាម នៅតាមទីតាំងដែលថ្នាក់ដឹកនាំបង្ហាញ ដើម្បីលើកកម្ពស់សោភ័ណ្ឌ ក្នុងអង្គភាព។

លើសពីនេះទៀតសោត លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល តែងតែចុះសួរសុខទុក បងប្អូនអាជីវក លក់ដូរតាមផ្សារនានា ដើម្បីឲ្យបងប្អូន មានភាពកក់ក្ដៅ ក្នុងការប្រកបមុខរបរផ្សេងជាដើម៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,467 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,637 នាក់