ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ការជួសជុល ប្រាសាទ កណ្តាលស្រះស្រង់ អាចប្រឈម អ្វីខ្លះ?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 01:35 ល្ងាច អ្នកអាន 1239

ខេត្តសៀមរាប៖តើការជួសជុល ប្រាសាទ កណ្តាលស្រះស្រង់ អាចប្រឈម អ្វីខ្លះ? នៅពេលដំណើការ នាខាងមុខនោះ។ តើការជូសជុល ប្រាសាទនេះ មានការអនុញាត្ត ពីភាគ្គីពាក់ព័ន្ទដែរឬទេ? ដូចជាអង្គការយូណេស្កូ ជាដើម! តើការជួសជុលនេះ អាចប្រឈម និងប៉ះពាល់អ្វីខ្លះ ដល់តំបន់ប្រាសាទនេះ?
យោងតាមបណ្ដាញសារព័ត៌មានបានផ្សាយថានៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិ ដែលថែរក្សាតំបន់អង្គរ ក្នុងការជួសជុលប្រាសាទ កណ្តាលស្រះស្រង់ ដើម្បីទុកជាកេរតំណែល សម្រាប់កូនចៅជំនាន់ក្រោយ ។
ពិធីធ្វើឡើងក្រោមវត្តមានលោក យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា , លោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ , ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប និង ព្រះសម្មទ្ធប្បកាសនីបណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា រួមទាំង មន្ត្រីនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ទៀត។

តាមសារព័ត៌មាននោះ បានស្រង់សម្ដីលោក យិត ចាន់ដារដ្ឋ ដោយបញ្ជាក់ថា គម្រោងជួសជុល ប្រាសាទ កណ្តាលស្រះស្រង់ គឺជាសមិទ្ធផលទី២ បន្ទាប់ពីរហាត់ទឹកដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត សៀង ចាន់ហេង ដែលបានរួមចំណែក ក្នុងការជួសជុល បេតិកភណ្ឌ នៅតំបន់អង្គរ ជាមួយអាជ្ញាធរជាតិអប្សរា។ ការជួសជុលប្រាសាទ កណ្តាលស្រះស្រង់ ឱ្យមានរូបរាងដើមឡើងវិញ រួចចាកផុតពីភាពខ្ទេចខ្ទាំ។

សូមបញ្ជាក់ដែរថា ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ ជាតំណាងឱ្យភ្នំព្រះសុមេរុ ខណៈបច្ចុប្បន្នប្រាសាទនេះ បានរងការបាក់បែកយ៉ាងខ្លាំង ដោយសារកត្តាធម្មជាតិ ។ ទន្ទឹមនោះក៏ជាការលើកតម្លៃប្រវត្តិសាស្រ្ត សំណង់ប្រាសាទ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញ ។

ក្នុងដំណើរការជួសជុល គ្រោងនឹងចាប់ផ្តើមឡើងនៅរដូវប្រាំងខាងមុខ ព្រោះទឹករីងងាយស្រួល ក្នុងការធ្វើកំណាយស្រាវជ្រាវ និងជួសជុល ហើយបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា នឹងធ្វើការសិក្សាលម្អិតទាក់ទងនឹងប្រាសាទ រួមទាំងផ្នែកបុរាណវិទ្យា ហើយឆ្លងយោបល់ក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលនឹងប្រព្រឹត្តិទៅនាខែធ្នូខាងមុខនេះ ទើបដំណើរការជួសជុលបាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,167 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,337 នាក់