ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យផ្លូវស្ពាន ច្រាំងទន្លេ នៅស្រុកស្ទឹងត្រង់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:28 ល្ងាច អ្នកអាន 370

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១ខែតុលាម្សិលមិញ បានដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធជុំវិញ ខេត្តរួមអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្លូវស្ពាននិងច្រាំងទន្លេជាច្រើនកន្លែង ក្នុងស្រុកស្ទឹងត្រង់ បន្ទាប់ពីទឹកទន្លេ មេគង្គ បានស្រកចុះទៅវិញជាបន្តបន្ទាប់នា ប៉ុន្មាន ថ្ងៃចុងក្រោយនេះ។

គួរបញ្ជាក់ផងថាការចុះពិនិត្យ ការបាក់ស្រុតផ្លូវកៅស៊ូ និងលូកាត់ផ្លូវមួយកន្លែង ត្រង់ចំណុច វត្តព្រះអង្គគុហ៍ ស្ថិតនៅ ក្នុង ភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ដែលត្រូវទឹកភ្លៀងហូរដាច់ បណ្តាល ឲ្យរងការខូចខាតយ៉ាងដំណំ ។

អភិបាលខេត្ត ស្នើ ឲ្យ អជ្ញាធរត្រូវរកវិធានការទប់ស្កាត់ ការពារកុំឲ្យមាន គ្រោះថ្នាក់កើតឡើងដល់ការធ្វើ ដំណើរ របស់បងប្អូន ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះលោកអ៊ុន ចាន់ដា បានទៅ ពិនិត្យ ស្ពានទួលរកា ស្ថិតក្នុងឃុំពាមកោះស្នា ដែលត្រូវបានជួសជុលឡើងវិញ ។ ក្នុងនោះអនុញ្ញាតឲ្យតែ ប្រភេទរថយន្តទេសចរណ៍ ធ្វើដំណើរ ឆ្លងកាត់ប៉ុណ្ណោះ ។
បន្ទាប់មកអភិបាល ចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ភូមិព្រែកស្តី និងភូមិព្រះអណ្តូងទី១ ឃុំព្រះអណ្តូង ដោយមិនមានការបាក់ ស្រុតទៀតទេ បន្ទាប់ពី មានការទប់ស្កាត់ដោយបូមខ្សាច់ ដាក់ក្នុងបាវ យក្សមុនរដូវទឹកឡើង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,990 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,160 នាក់