ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកគន់ គីម ដឹកនាំ ប្រជុំត្រៀម ផ្តល់ពូជស្រូវ សម្រាប់កសិករ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:47 ល្ងាច អ្នកអាន 378

ខេត្តកំពង់ចាម៖លោកគន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកមិញនេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលាខេត្តកំពង់ចាម ដោយ មានការអញ្ជើញ ចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងមន្ត្រីអជ្ញាធរខេត្តត្បូងឃ្មុំ មន្ទីរអង្គភាពនពាក់ព័ន្ធជាច្រើនទៀត។

កិច្ចប្រជុំនេះគឺផ្តោតទៅលើការ បង្កបង្កើនផលស្រូវ របស់បងប្អូនប្រជាកសិករ ដែលរងការខូចខាត ក្នុង អំឡុង ទឹកជន់លិច ដូច្នេះក្នុង នាមជា អាជ្ញាធរខេត្តកំពង់ចាម ក៏ដូចជាអាជ្ញាធរខេត្តត្បូងឃ្មុំ ត្រូវប្រមូលទិន្នន័យឲ្យបាន គ្រប់គ្រាន់ដើម្បី គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់ជាពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋ យក ទៅធ្វើការដាំដុះ ដើម្បីស្តារជីវភាពគ្រួសារ ពួកគាត់ឡើង វិញឲ្យទាន់ពេលវេលា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,720 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,890 នាក់