ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេចហ៊ុន សែន ប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ជាង១ពាន់នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 01:03 ល្ងាច អ្នកអាន 449

 ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកមិញនេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យប៊ែលធី (Beltei International University) អន្តរជាតិសរុប ១,១៨៣នាក់ ក្នុងនោះមាននារី ៦៣៥នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះមានសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីការប្រគល់សញ្ញាបត្រ ក៏មានពិធីប្រកាសផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា»ផងដែរ។ សៀវភៅ «ហ៊ុន សែន កម្ពុជា» ដែលត្រូវបានចាប់ផ្តើមស្រាវជ្រាវនិពន្ធ កាលពីខែសីហា ឆ្នាំ២០១៥ ហើយបានបញ្ចប់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០១៩៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,530 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,700 នាក់