ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុរសម្នាក់ ឆក់កាបូប នារីបុគ្គលិក មណ្ឌលកំសាន្តកាឡាក់ស៊ី ត្រូវបានប៉ូលិសប៉ុស្តិ៍ស្លក្រាម ចាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 01:22 ល្ងាច អ្នកអាន 2579

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលប៉ុស្ដិ៍សង្កាត់ស្លក្រាម ចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់ ជាបុគ្គលិក មណ្ឌលកំសាន្តកាឡាក់ស៊ី។
នគរបាលសង្កាត់ស្លក្រាមបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ហួ ខួច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅជួលបន្ទប់ស្នាក់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។

តាមរបាយការណ៍របស់នគរបាលប៉ុស្ដិ៍ស្លក្រាមបានឲ្យដឹងថានៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង៣និង៣០នាទីព្រឹក ជនរងគ្រោះ ឈ្មោះ សុខ ជីលីញ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលកំសាន្តកាឡាក់ស៊ី បានចេញពីធ្វើការមកផ្ទះ ស្រាប់តែមានជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅបិតតែមពណ៌មាស ជិះតាមពីក្រោយ មកដល់ ភូមិបឹងដូនប៉ា បានឈប់ម៉ូតូពីមុខជនរងគ្រោះ ធ្វើសកម្មភាពឆក់យកកាបូប តែត្រូវជនរងគ្រោះបានទាយកកាបូប បានវិញ ហើយស្រែកឲ្យអ្នកជិតខាងមកជួយ។ ពេលនោះពលរដ្ឋ ឈ្មោះ ប៉ា អាដូង បានមកជួយចាប់តែត្រូវបានជនសង្ស័យ រើបំរាស់រត់គេចខ្លួនបាត់។

របាយការណ៍បន្តថារហូតដល់ថ្ងៃទី១ខែតុលា ឆ្នាំ២០១៩វេលាម៉ោង៩ព្រឹកកម្លាំងប៉ុស្តិ៍ស្លក្រាម បានសហការជាមួយកម្លាំងប៉ុស្តិ៍សាលាកំរើក និងកម្លាំងប៉ុស្តិ៍សង្កាត់ជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចក្រុមហ៊ុនខារ៉ាបាវស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប និងនាំខ្លួន មកធ្វើការសាកសួរនៅប៉ុស្តិ៍តែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេរូបគេ ពិតជាបានធ្វើសកម្មភាព ឆក់យកកាបូបជនរងគ្រោះពិតប្រាកដមែន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,044 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,214 នាក់