ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ការប្រារព្ធទិវាមនុស្សចាស់ ១តុលា បានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ របស់រដ្ឋាភិបាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:00 ល្ងាច អ្នកអាន 424

ខេត្តកំពង់ចាម៖អភិបាលខេត្ត និងជាប្រធានកិត្តិយស នៃអនុគណៈកម្មាធិការមនុស្សចាស់ថ្នាក់ខេត្ត លោកអ៊ុន ចាន់ដា បានបញ្ជាក់ថាការប្រារព្ធទិវាមនុស្សចាស់១តុលា២០១៩នេះ បានបង្ហាញឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ពិសេសពីគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន។ ដែលនេះជាការឆ្លើយតប ចំពោះគុណបំណាច់ មិនអាចកាត់ថ្លៃបាន ចំពោះមនុស្សចាស់ ជាធនធានដ៏មានសារៈសំខាន់ មិនចេះរីងស្ងួត បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបង្កើត និងថែរក្សានូវសមិទ្ធិផលជាតិនានា ដែលបុព្វបុរសបានបន្សល់ទុក សម្រាប់មនុស្សជាតិជំនាន់ក្រោយ ។ ហេតុនេះទើបយើងចាត់ទុកថា មនុស្សចាស់ គឺជាគ្រឹះ នៃបញ្ញាញាណ ជាគតិបល្អិត ជាសម្បត្តិវប្បធម៌ជាតិ និងជាមរតក សម្រាប់យើងទាំងអស់គ្នា។

ការបញ្ជាក់នេះនាពេលអញ្ជើញ ចូលរួមអបអរសាទរ ខួបលើកទី២១ទិវា មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ២០១៩ នៅស្រុកស្ទឹងត្រង់ នៅព្រឹកមិញនេះ។ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោក-លោកស្រីមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត មន្ត្រីរាជកា រ អជ្ញាធរមូលដ្ឋាននិងលោកយាយលោកតា ប្រមាណជាង២០០នាក់។

បើតាមលោកទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវតី សម្បទា ខេត្តកំពង់ចាម បានបញ្ជាក់ថា ក្នុងចំណោមមនុស្សចាស់ទាំងអស់ក្នុងខេត្ត មានមនុស្សចាស់ ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចំនួនសរុប៤.៥៥៩នាក់ ក្នុងនោះ មន្ត្រីស៊ីវិលចូលនិវត្តន៍ ចំនួន៣.៥២៥នាក់ បាត់បង់សម្បទាវិជ្ជាជីវៈ ចំនួន១០៦នាក់ និងអតីតយុទ្ធជនចូលនិវត្តន៍ ចំនួន៨២២នាក់ បាត់បង់សមត្ថភាពការងារ ចំនួន១០៦នាក់ ដែលកំពុងទទួលរបប គោលនយោបាយសោធនពីរដ្ឋ ។ ដោយឡែកនៅស្រុកស្ទឹងត្រង់នេះ មានមន្ត្រីស៊ីវិលចូលនិវត្តន២១0នាក់ បាត់បង់សម្បទាវិជ្ជាជីវៈ ចំនួន១១នាក់ និងអតីតយុទ្ធជនចូលនិវត្តន៍ ចំនួន៥៧នាក់ បាត់បង់សមត្ថភាពការងារ ចំនួន១១នាក់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,792 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,962 នាក់