ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុគ្គលិកហាងសម្រស់ចំប៉ីសៀមរាប ដេកស្លាប់ ក្នុងបន្ទប់វីអាយភី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 07:30 ព្រឹក អ្នកអាន 10300

ខេត្តសៀមរាប៖បុគ្គលិក បម្រើការងារ នៅហាងសម្រស់ចំប៉ីសៀមរាប បានដេកស្លាប់នៅក្នុងបន្ទប់វីអាចភី។ ករណីនេះអាជ្ញាធរសន្និដ្ឋានថាអាចបណ្ដាលឲ្យមកពីខ្យល់គ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១និង៣០នាទីថ្ងៃទី៤ខែតុលាម្សិលមិញ ក្នុងបន្ទប់ វីអាយភី(VIP) លេខ៣ ស្ថិតនៅក្រុមទី៥ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយជនរងគ្រោះបានដួលដេកស្លាប់នៅលើឥដ្ឋការ៉ូក្នុងបន្ទប់តែម្តង ។

អាជ្ញាធរបន្តថាជនរងគ្រោះ មានឈ្មោះ ទេព ប្លាទីន ភេទប្រុស អាយុ៣៩ ឆ្នាំមុខរបរ ជាអ្នកលើកម្អូប(រត់តុ) បច្ចុប្បន្នស្នាក់នៅក្នុងហាងខាងលើ។ ជនរងគ្រោះមានស្រុកកំណើតនៅភូមិទឹកថ្លា ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរបានស្រង់សម្ដី ការបំភ្លឺរបស់សាក្សី ជាបុគ្គលិកបំរើការដូចគ្នាបានឲ្យដឹងថា ជនរងគ្រោះ មានជម្ងឺរប្រចាំកាយដូចជាទឹកនោមប្រៃឡើងជាតិអាស៊ីតខ្លាំងនិងមានជម្ងឺរលាកសួត។

ជុំវិញករណីនេះ តាមការពិនិត្យសាកសព របស់សមត្ថកិច្ចជំនាញ ដែលបានបង្វីលមើលជុំវិញខ្លួនជនរងគ្រោះ ពុំមានស្នាកស្នាមអ្វី គួរឲ្យកត់សំគាល់ឡើយ។

ដោយឡែកការសន្និដ្ឋានពីលោកគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសារ(ខ្យល់គ) ហើយខណះគ្មានអ្នកជួយសង្គ្រោះទាន់ពេល។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,593 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,763 នាក់