ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ប្រាប់កុមារកំព្រា ឲ្យខិតខំរៀនសូត្រ និងត្រូវជៀសឲ្យឆ្ងាយ ពីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:26 ព្រឹក អ្នកអាន 447

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានលើកទឹកចិត្តដល់ក្មួយៗ ដែលជាកុមារកំព្រាទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំ សិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង យកទៅកសាងអនាគត របស់ខ្លួនហើយក៏ត្រូវជៀសឲ្យ ឆ្ងាយពីគ្រឿងញៀន។

ការថ្លែងនេះ ក្នុងឱកាសជួបសាកសួរសុខទុក្ខ ដល់បុគ្គលិក ម៉ែដោះ និងពិនិត្យស្ថានភាព រស់នៅរបស់កុមារកំព្រានៅ មជ្ឈមណ្ឌលកុមារកំព្រា និងមណ្ឌលសំចត ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ខែតុលាម្សិលមិញ។

មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារ ក្នុងមណ្ឌល សរុប ៦៤នាក់ នៅក្នុងឆ្នាំ២០១៩នេះ កុមារចំនួន៥នាក់ ប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ។

ដោយឡែកមន្ត្រីក្របខណ្ឌ និងបុគ្គលិកកិច្ចសន្យា១១នាក់ ដែល កំពុងអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់មណ្ឌល លទ្ធផលសម្រេចបាន ៖ សេវាគាំទ្រការបង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម ប្រជុំមេដោះ០២សប្តាហ៏ម្តង និង១ខែម្តង ក្នុងការមើលថែទាំកុមារ ម្ហូបអាហារ សំលៀកបំពាក់ អនាម័យ និងតាមដានការសិក្សារបស់កូនៗតាមបន្ទប់ ប្រជុំកុមារ ១ខែម្តង អំពីវិន័យ ការគោរពបទបញ្ជាផ្ទៃក្នុងមណ្ឌល ស្តាប់ដំបូន្មានមេដោះ គោរពចាស់ទុំ ចេះស្រលាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ជាសពិសេសជំរុញការសិក្សាឱ្យកុមារខិតខំរៀនសូត្រ មេដោះនាំកុមារដាំដំណាំ (ស្រូវ ស្ពៃខៀវ ត្រកួន ពោត ចិញ្ចឹមមាន់ ទា និងត្រី) បច្ចុប្បន្ន មណ្ឌល ខ្វះសំលៀកបំពាក់ និងសំភារះសិក្ស ដោយ អង្គការកុមារអាស៊ីអាស្តេបានផ្តាច់ជំនួយឈប់ជួយចិញ្ចឹមកុមារ ដូច្នេះ មណ្ឌល ជួប ការ ខ្វះខាតអង្ករ (០១តោន ក្នុងមួយខែ) មជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម នឹងបន្តអនុវត្តសកម្មភាពដូចជា ប្រជុំមេដោះ និងកុមារ ដាំដំណាំបន្លែបន្ថែមទៀត ព្រមទាំង ខិតខំរកសប្បុរសជនមកជួយផងដែរ។
អភិបាលខេត្តនិងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានសម្រេចផ្ដល់ អង្ករចំនួន១តោនក្នុង១ខែ សម្រាប់ ផ្គត់ផ្គង់ការរស់នៅរបស់ កុមារកំព្រា ក្នុងមណ្ឌលនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,111 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,689 នាក់