ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រោយមន្ត្រីខេត្តសៀមរាប ចុះត្រួតពិនិត្យ កន្លែងចិញ្ចឹមជ្រូក ទើបដឹងថាគ្មានច្បាប់ តែថា មិនមានការ ដឹកសាច់ យកទៅលក់ នៅខាងក្រៅទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:48 ព្រឹក អ្នកអាន 2901

ខេត្តសៀមរាប៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាបបានអះអាងថាករណីចុះត្រួតពិនិត្យ កន្លែងចិញ្ចឹមជ្រូក មិនមានការ ដឹកសាច់ យកទៅលក់ នៅខាងក្រៅទេ មិនដូចប្រជាពលរដ្ឋ ប្ដឹងនោះឡើយ។

តាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ការចុះត្រួតពិនិត្យកន្លែងចិញ្ចឹមជ្រូក ដែលមានក្លិនស្អុយធ្វើឲ្យប៉ះសុខភាពប្រជាពលរដ្ឋ រស់នៅជិតខាង និងអ្នកធ្វើដំណើរឆ្លងកាត់។

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២២០១៩ កំលាំងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចូលរួមសហការជាមួយកំលាំងជំនាញ និងអាជ្ញាធរចម្រុះមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានចុះធ្វើការត្រួតពិនិត្យជាក់ស្តែងនៅទីកន្លែងចិញ្ចឹមជ្រូក ០១កន្លែង (គ្មានច្បាប់) ពីស្ថាប័នជំនាញ ដែលមានទីតាំងភូមិសាស្ត្រ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប មានម្ចាស់ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅកន្លែងនឹងភូមិសាស្ត្រខាងលើ។
លទ្ធផលទទួលបានដូចខាងក្រោម៖
- ទីតាំងគ្មានអនាម័យ
- ជ្រូកនៅសល់ជាក់ស្តែង ៣០ក្បាល
- រកមិនឃើញកន្លែងសតឃាដ្ឋ ទៅតាមពាក្យសម្តីរបស់ប្រជាពលរដ្ឋនោះទេ។
យោងតាមសម្តីរបស់លោកស្រី លៀម មុំបានបញ្ជាក់ដូចខាងក្រោមៈ
- ករណីក្លិនឈ្ងៀម គឺបណ្តាលមកពីដុតអុស នឹងសំបកកង់ឡានចាស់ៗ ដើម្បីដេញមួស
- កាលពីមុនភ្ជុំបិណ្ឌមានជ្រូកងាប់ចំនួន ១២ក្បាល ក្នុងនោះមានមេជ្រូក ០៤ក្បាល
- មិនមានការដឹកសាច់ជ្រូកយកទៅលក់នៅខាងក្រៅទេ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានធ្វើការបូមឈាមសត្វជ្រូកចំនួន ០២ក្បាល យកទៅធ្វើពិសោធន៍ ដើម្បីរកអោយឃើញថា សត្វជ្រូកដែលងាប់កន្លងមកមានជំងឺ ឬមេរោគដែរទេ ហើយមន្ត្រីជំនាញបានអោយម្ចាស់ទីតាំងចិញ្ចឹមជ្រូក ទៅយកថ្នាំមកបាញ់សម្លាប់មេរោគ និងក្លិនស្អុយ នៅការិយាល័យផលិតកម្ម បសុព្យាបាលខេត្ត៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,553 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,131 នាក់