ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ថៅកែចិញ្ចឹមជ្រូក ឆ្លៀតរកស៊ីឈើខុសច្បាប់ ត្រូវបានប៉ូលិសខេត្តសៀមរាប បង្ក្រាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:37 ព្រឹក អ្នកអាន 3748

ខេត្តសៀមរាប៖មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងស្តុកទុកឈើ ចំនួន២កន្លែង ដែលមានម្ចាស់ជាថៅកែ ចិញ្ចឹមជ្រូក។

ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៤៥នាទី ក្រោមការដឹកនាំសម្របសម្រួលពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។ ម្ចាស់ទីតាំងឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ទីតាំងកើតហេតុ ក្នុងកិច្ចប្រតិបត្តិការនោះ ទទួលបានលទ្ធផលដូចខាងក្រោមៈ
- ឈើប្រភេទលេខ១ សុក្រម ចំនួន ៣២២ដុំ = ១៩.៦៧០ម៉ែត្រគូប។
- ឈើប្រណិត(ធ្នង់) ចំនួន ១២០ដុំ = ១.២០០ម៉ែត្រគូប។
សរុបឈើទាំងអស់ = ២០.៨៧០ម៉ែត្រគូប

ក្រោយពីកំលាំងសមត្ថកិច្ចចម្រុះធ្វើការវាសវែង និងផ្ទៀងផ្ទាត់វិក័យបត្រទិញឈើពីដេប៉ូលក់រួចមរកឃើញថា មានឈើលើសចំនួន ៦.២៣០ម៉ែត្រគូប។
ចំពោះចំនួនឈើដែលលើស ជាវត្ថុតាងនៃបទល្មើស ដែលគ្មានលិខិតពីមន្រ្តីជំនាញត្រូវបានធ្វើកំណត់ហេតុដកហូតនឹងដឹកជញ្ជូនទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមនិតិវិធីនៃ ច្បាប់ស្តីពី ព្រៃឈើ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,841 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,419 នាក់