ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសសេដ្ឋកិច្ច ខេត្តសៀមរាប ចាប់ឈើខុសច្បាប់ របស់ស្ត្រីឈ្មោះ លៀម មុំ ថៅកែចិញ្ចឹមជ្រូក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:10 ព្រឹក អ្នកអាន 2373

ខេត្តសៀមរាប៖ក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅថ្ងៃទី៥ខែតុលា ម្សិលមិញ បានចុះបង្ក្រាប ទីតាំងស្តុកឈើ មួយកន្លែង ដែលមានម្ចាស់ជាស្ត្រីម្នាក់ ឈ្មោះ លៀម មុំ និងមានមុខរបរជា ថៅកែចិញ្ចឹមជ្រូកផងដែរ។

យោងតាមរបាយការណ៍របស់នគរបាលបានឲ្យដឹងថា ពីការចុះបង្ក្រាបទីតាំងសន្និធិផលអនុផលព្រៃឈើ ខុសច្បាប់។ នៅថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៥០នាទី កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសហការណ៍ ពីកំលាំងជំនាញ នឹងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពីលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្ក្រាប និងធ្វើការឆែកឆេរទីតាំងសន្និធិផល អនុផលព្រៃឈើ ០១កន្លែង ក្នុងបរិវេណលំនៅដ្ឋានរបស់ឈ្មោះ លៀម មុំ ភេទស្រី អាយុ៤៤ឆ្នាំ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលលំនៅដ្ឋាននេះបច្ចុប្បន្នស្នាក់នៅដោយឈ្មោះ អេង សុម៉ាលីន ភេទស្រី អាយុ៣៨ឆ្នាំ ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូតនូវវត្ថុតាំងឈើប្រភេទលេខ១ ចំនួន៥៥ដុំ = ៤.១៧០ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងនៃបទល្មើស ត្រូវបានធ្វើការដឹកជញ្ជូនយកទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តទៅតាមនិតិវិធីនៃ ច្បាប់ស្តីពី ព្រៃឈើ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,337 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,695,915 នាក់