ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា.វៀតណាម ក្នុងឱកាស សម្តេច ហ៊ុន សែន ទៅប្រទេសវៀតណាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:39 ព្រឹក អ្នកអាន 230

ភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន សែន ទៅកាន់ ប្រទេសវៀតណាម។

សេចក្តីថ្លែងការណ៍រួម មាន ២២ ចំណុច បង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃរបស់សម្តេច ហ៊ុន សែន និងគណៈប្រតិភូ នៅទីក្រុងហាណូយ នាថ្ងៃទី០៤ និងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។

ក្នុងនោះ ក្រៅពីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ កម្ពុជា និងវៀតណាម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន ០៧ ដើម្បីពង្រឹងទំនាក់ទំនងឆ្លងដែន ផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងអគ្គិសនី ជាដើម។

ប្រមុខដឹកនាំទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារច្បាប់ សន្ធិសញ្ញាព្រំដែន ដើម្បីទទួលស្គាល់នូវសមិទ្ធផលនៃការបោះបង្គោលខណ្ឌសីមាព្រំដែន ដែលសម្រេចមកដល់ខែតុលា ឆ្នាំ២០១៩ សម្រេចបាន ៨៤% ផងដែរ៕SR

 

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,286 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,417,729 នាក់