ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យផ្លូវ បាក់ស្រុត មួយកន្លែង និងអះអាងថា ដោយសារបញ្ហា ឡានដឹកធ្ងន់ឆ្លងកាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:00 ព្រឹក អ្នកអាន 1127

ខេត្តបន្ទាយមានជ័យ៖លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៦តុលានេះ បានចុះពិនិត្យ ករណី បាក់ស្រុតផ្លូវ មួយកន្លែង និងអះអាងថា ដោយសារបញ្ហា ឡានដឹកធ្ងន់ឆ្លងកាត់។

លោកអ៊ុំ រាត្រី បានឲ្យដឹងថា ក្រោយទទួលបានដំណឹងថាមានករណី បាក់ស្រុតផ្លូវ មួយកន្លែង ផ្លូវចូលទៅកាន់ទីរួមស្រុកភ្នំស្រុក នៃខេត្តបន្ទយមានជ័យ ពីផ្លូវជាតិលេខ៦ កាលពីយប់ថ្ងៃទី៥ តុលា ខ្ញុំបាទ ចុះទៅពិនិត្យមើល និងធ្វើការដោះស្រាយជាបន្ទាន់ជាមួយជំនាញសាធារណៈការ និងដឹកជញ្ជូនខេត្ត ដើម្បីទប់ស្កាត់ការហូរច្រោះដាច់ផ្លូវ (ស្ថានភាពទឹកជំនន់ខ្ពស់) និង ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋទៅមក ។

លោកអភិបាលខេត្តបន្តថា ស្ថានភាពផ្លូវបានរងការបាក់ស្រុត កាលពីយប់ថ្ងៃទី៥ តុលា ដោយសារបញ្ហាឡានដឹកធ្ងន់ឆ្លងកាត់ និងស្ថានភាពទឹកសងខាងផ្លូវកើនឡើងខ្លាំង ពិសេសការបង្ហើបឲ្យដឹងពីពលរដ្ឋធ្វើដំណើរថា កាលពីរដូវប្រាំងកន្លង មានប្រជាពលរដ្ឋបានចោះដាក់លូបង្ហូរទឹកឆ្លងកាត់ទទឹងផ្ទៃបាតផ្លូវ។

ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្ត លោកអ៊ុំ រាត្រី បានសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋជ្រាបថា ទោះជាផ្លូវបាក់ខូច តែនៅទីតាំងនោះ កងកម្លាំង និងជំនាញ បានសហការជួយ សម្រួលចរាចរណ៍ទៅផ្លូវម្ខងទៀត អមសងខាងផ្លូវដែលរងការបាក់ខូចនេះ ពុំមិនបញ្ហាមិនអាចធ្វើដំណើរបាននោះឡើយ គឺអាចធ្វើដំណើរឆ្លងកាត់ទៅមកបានធម្មតា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,390 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,696,968 នាក់