ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង៖ ផែនការបោសសំអាត គ្រឿងញៀន តាមក្លឹបកំសាន្ត និងខារ៉ាអូខេ លុបបំបាត់ ឲ្យបានទាំងស្រុង នៅចុងឆ្នាំ២០១៩នេះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:13 ព្រឹក អ្នកអាន 296

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ក្រោមប្រធានបទ «គុណភាពគ្រូ ជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល» ប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី៥ខែតុលាម្សិលមិញ បានអះអាងថា យុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការផ្ដោតទៅលើកការបោសសំអាតក្លឹបកំសាន្ត ខារ៉ាអូខេ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដោយកំណត់ផែនការលុបបំបាត់ឲ្យបានទាំងស្រុងនៅចុងឆ្នាំ២០១៩នេះ។

សម្ដេចបានមានប្រសាសន៍ថា ផែនការបោសសំអាត គ្រឿងញៀន តាមក្លឹបកំសាន្ត និងខារ៉ាអូខេនេះ កំពុងបង្ហាញសញ្ញាណឈានទៅសម្រេចជោគជ័យ ហើយសម្ដេចសូមថ្លែង អំណរគុណអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ក្នុងនោះក៏មានគ្រូបង្រៀន ដែរដែលបានរួមគ្នាធ្វើឲ្យកិច្ចការនេះ ទទួលបានជោគជ័យ ជាបន្តបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថា សម្ដេចក៏បានណែនាំ ឲ្យរៀបចំផែការប្រកួតប្រជែង ភូមិសគ្មានគ្រឿងញៀន និងថាតាមរយៈយន្តការវេទិកាសាធារណៈនៅតាមមូលដ្ឋាន ពលរដ្ឋក៏មានឱកាសបញ្ចេញមតិយោបល់ ទស្សនៈ ឬកង្វល់ក្នុងជីវភាពប្រចាំថ្ងៃដែលក្នុងឱកាសវេទិកានោះ ពលរដ្ឋក៏អាចលើកឡើង ពីបញ្ហាគ្រឿងញៀនដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ជាថ្មីទៀត នូវពាក្យស្លោក៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និង១រាយការណ៍គឺត្រូវរាយការណ៍ ផ្ដល់ព័ត៌មានអំពីមុខសញ្ញាជួញដូរ ចែកចាយប្រើប្រាស់ ទីតាំងកែច្នៃផលិត និងស្តុកគ្រឿងញៀនខុសច្បាប់ ដល់សមត្ថកិច្ច ដើម្បីចាត់វិធានការ។

សម្ដេចបានអំពាវនាវឲ្យលោកគ្រូអ្នកគ្រូ ដែលមានជំនាញតែងអត្ថបទកំណាព្យចូលរួមតែងកំណាព្យដែលពាក់ព័ន្ធនឹងពាក្យស្លោក៣កុំ ១រាយការណ៍ និងសូមចូលរួមផ្សព្វផ្សាយ និងពន្យល់អប់រំទៅកាន់សិស្សានុសិស្សឲ្យពួកគេបានយល់ដឹងអំពីបញ្ហាគ្រឿងញៀន និងចូលរួមទប់ស្កាត់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,357 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,415,800 នាក់