ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ប្រាប់ប្រជាពលរដ្ឋ ឲ្យរាយការណ៍ ទៅមន្ត្រីមូលដ្ឋាន ជាបន្ទាន់ បើសង្ស័យថាបទល្មើស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 04:02 ល្ងាច អ្នកអាន 461

ខេត្តកំពង់ចាម៖នៅចំពោះមុខ ប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សូមឲ្យលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ ជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ដើម្បីទទួល បានភាពជោគជ័យ សម្រាប់សហគមន៍ យើងទាំងមូល គឺត្រូវ ផ្ដល់ព័ត៌មានរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់ រាល់សកម្មភាពដែលសង្ស័យ ជាបទល្មើសនិង សកម្មភាព ប៉ុនប៉ង បង្កអសន្តិសុខ របស់ជន ឆ្លៀតឱកាស មួយចំនួន ។ លោកថាថ្លែងថា ការទទួលភាពជោគជ័យ ទៅបាន លុះត្រាតែ មានការសហការ រវាងបងប្អូនប្រជាពលរដ្ឋ ជាមួយនឹងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងការអនុវត្តន៍ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព។

ការលើកឡើងយ៉ាងដូច្នេះក្នុង នាពេលអញ្ជើញវត្តមាន ពិធីបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារអធិការដ្ឋាននគរបាលស្រុកកោះសូទិន នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ ២០១៩នេះ។

គួរបញ្ជាក់ថា អគារ អធិការដ្ឋាននគរបាល ស្រុកកោះសូទិន ដែលត្រូវប្រារព្ធពិធីបញ្ចុះបឋមសិលា នាពេលនេះ មានទំហំ ទទឹង១៨ម៉ែត្រ និងបណ្ដាយ៩ម៉ែត្រ សាងសង់ លើផ្ទៃដី ទំហំ២,០២៥ម៉ែត្រការ៉េ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ។
ក្

នុងឱកាសនោះដែរ អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកា ជូនតាអាចារ្យមួយនាក់ ថវិកា១០ម៉ឺនរៀល តាជី យាជី ៣៦នាក់ ក្នុងម្នាក់ៗទទួលថវិកា១ម៉ឺនរៀល និងក្រណាត់ស១ដុំផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 30,415 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,695,993 នាក់