ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ស្ត្រីម្នាក់ ត្រូវរថយន្តធំ បុកស្លាប់ភ្លាមៗ នៅផ្លូវក្រវ៉ាត់ ក្រុងសៀមរាប តៃកុងរថយន្តរត់គេចខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:47 ព្រឹក អ្នកអាន 27381

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ពីនគរបាលចរាចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថាស្ត្រីម្នាក់ ត្រូវរថយន្តកូរ៉េ បុកស្លាប់ភ្លាមៗ នៅផ្លូវក្រវ៉ាត់ ក្រុងសៀមរាប។

យោងតាមរបាយការណ៍បឋម របស់នគរបាលចរាចណ៍ ដែលអង្គភាពបណ្ដាញសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកថ្ងៃទី៧ខែតុលានេះ បានបញ្ជាក់ថា នៅថ្ងៃទី៦ខែតុលាឆ្នាំ២០១៩នៅវេលាម៉ោង១១និង១០នាទី ចំណុចផ្លូវចូលសាលាសង្តាត់ស្វាយដង្គុំ លើ ផ្លូវក្រវ៉ាត់ ក្រុងសៀមរាប មានករណីគ្រោះថ្នាក់ចរាចរាណ៍ រវាងរថយន្តធំ ២តោនកន្លះគ្មានស្លាកលេខ អ្នកបើកបរ(រត់បាត់) និងម៉ូតូម៉ាក ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ១AC៨៤៤៧ សៀមរាប បើកបរដោយឈ្មោះ ខា ស្រីម៉ៅ ភេទ ស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិ តាគង់ សង្កាត់សំបូរ ក្រុង សៀមរាប ខេត្តសៀមរាប ( បណ្តាលឲ្យអ្នកបើកបរម៉ូតូខាងលើ ស្លាប់កន្លែងកើតហេតុភ្លាមៗ)។

ពាក់ព័ន្ធករណីនេះ នគរបាលបានបញ្ជាក់បន្ថែមថាកំពុងតែអង្កេតនិងស្រាវជ្រាវ ជុំវិញហេតុការណ៍។ ចំណែកវត្ថុតាងបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសាកសពជនរងគ្រោះបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,957 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,697,535 នាក់