ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ្នកលក់កាំបិត អារក.ខ្លួនឯង ឈាមបាញ់ដូចអារកជ្រូក នៅក្រុងសៀមរាប ព្រោះខឹងប្រពន្ធសុំលេងលះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:16 ព្រឹក អ្នកអាន 13628

ខេត្តសៀមរាប៖បុរសជាប្ដីម្នាក់ បានយកកាំបិតអាកសម្លាប់ខ្លួនឯង បាញ់ឈាមដូចអារកជ្រូក តែមិនបានសម្រេច ដោយសារតែខឹងប្រពន្ធសុំលែងលះ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៦ខែតុលាឆ្នាំ២០១៩, វេលាម៉ោង១៦និង
១០នាទី នៅត្រង់ចំណុច លើផ្លូវជាតិលេខ៦ខាងកើត សាខាគយសៀមរាប ស្ថិតនៅ ភូមិសណ្ដាន់
សង្កាត់ទឹកវិល ក្រុងសៀមរាប។

អាជ្ញាធរបានឲ្យដឹងថាករណីធ្វើអត្តឃាត (អារកសម្លាប់ខ្លួនឯងនេះ) ដោយប្រើកាំបិត បន្ទោះ។ ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ លក់កាំបិត មានស្រុកកំណើត ភូមិដើមស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្នស្នាក់នៅជាមួយថៅកែ ដំកាំបិត លក់ ឈ្មោះ រី រ៉វី ភេទ ប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប។
បើតាមរបាយការណ៍បញ្ជាក់ថាចំពោះមូលហេតុនេះជនរងគ្រោះ ខឹងជាមូយប្រពន្ធ សុំលេងលះ។ ក្រោយមានហេតុការណ៍ជនរងគ្រោះ ត្រូវបាន នាំយកទៅសង្រ្កោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,010 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,088,914 នាក់