ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកស សុខា បដិសេធ មិនពាក់ព័ន្ធ ល្បែងភ្នាល់ ល្មើសច្បាប់ តាមអនឡាញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:05 ល្ងាច អ្នកអាន 510

ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា លោកស សុខា បានធ្វើសេចក្ដីបដិសេធ និងថ្កោលទោសចំពោះអ្នកដែលយកឈ្មោះ រូបលោក ទៅពាក់ព័ន្ធនឹងល្បែងភ្នាល់ ល្មេីសច្បាប់តាមអនឡាញ។

ក្នុងប្រតិបត្តិការបង្ក្រាប ល្បែងភ្នាល់តាមអនឡាញ ខុសច្បាប់ប្រកបដោយប្រសិទ្ធភាព ថ្មីៗនេះ មានលេចឮជនខិលខូច មួយចំនួនបានយកឈ្មោះបុគ្គល នេះបុគ្គលនោះជាខ្នងបង្អែក។ ក្នុងនោះក៏មានជនឆ្លៀតឱកាសមួយក្ដាប់តូច បង្កើតពាក្យចចាមអារ៉ាមលាបពណ៌មកលើរូបខ្ញុំ ( ស សុខា ) ថានៅពីក្រោយ និងបានជួយសម្រួលដល់អាជីវកម្មខុសច្បាប់នេះ-នោះ មួយចំណែកដែរ។

ទី១ការចោទប្រកាន់ និង ពាក្យចចាមអារ៉ាមខាងលើនេះ គឺជាល្បិចកាងអាជីវកម្មខុសច្បាប់របស់ខ្លួន បង្អាក់បន្ទុចការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។ នេះគឺជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោស! និងទី២ . ការបង្កើតពាក្យចចាមអារ៉ាមពីជនអគតិមួយចំនួននោះ គឺជាការលាបពណ៌ ក្នុងចរិតព័ត៌មានក្លែងក្លាយ(fake news) បង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ របស់ខ្ញុំ ក្នុងបំណងយកចំណេញរឿងអ្វីមួយ និងបំពុលសង្គមតែប៉ុណ្ណោះ។ នេះមិនមែនជាសេរីភាពបញ្ចេញមតិតាមច្បាប់ទេ គឺជាបទល្មេីសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោស។

ខ្ញុំ(ស សុខា ) សូមបដិសេធទាំងស្រុង និងសូមថ្កោលទោសជនទាំងនោះយ៉ាងដាច់អហង្ការ ព្រមទាំងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរជាទីបំផុត។

ជាថ្មីម្តងទៀត ខ្ញុំសូមលើកទឹកចិត្ត គាំទ្រ និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការទប់ស្កាត់ និងអនុវត្តច្បាប់តាមសារាចរណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន ដោយកុំខ្វល់ថា ជានរណា ឬកូននរណា ចំពោះជនទាំងឡាយណាដែលយកឈ្មោះថ្នាក់ដឹកនាំ ឬកូនថ្នាក់ដឹកនាំណាមួយទៅប្រើ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ ដូចដែលប៉ុន្មានថ្ងៃមុន ខ្ញុំធ្លាប់បានផ្ញើសារមួយអន្លើរួចមកហើយ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,477 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,697,055 នាក់