ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ នៅក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត អ្នកចេះដឹងជាច្រើន ត្រូវបានសំលាប់ចោល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:27 ល្ងាច អ្នកអាន 525

ភ្នំពេញ៖នៅក្នុងពេលថ្លែងទៅកាន់ក្មួយៗ និងចៅៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរំលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំ នៅក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធាន អ្នកចេះដឹងជាច្រើនត្រូវបានសំលាប់ចោល ហើយសាលារៀនមួយចំនួន ក៏ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។  ក៏ប៉ុន្តែក្រោយពីយើង បានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាព គឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដែលបានកើនមានឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាល បានពង្រាយ សាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល រាប់ពាន់ខ្នង ដើម្បីទុកអោយកូនចៅ ប្រជាពលរដ្ឋ បានសិក្សារៀនសូត្រគ្រប់ៗគ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យអាជ្ញាធរយកចិត្តទុកដាក់ តាមដានចំពោះសុខទុក្ខ ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តនានា ជាពិសេស ត្រូវពិនិត្យមើលសាលារៀនណា ដែលទទួលរងការលិចលង់ ដោយទឹកជំនន់ ត្រូវរៀបចំឲ្យ បានល្អមុននឹងឲ្យ សិស្សចូលរៀន ចៀសវាងខ្លាចអគារ បាក់បែកធ្លាក់ពីលើសិស្ស។

ការថ្លែងគឺនៅពេល អញ្ជើញជួបសំណេះ សំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស (A) ចំនួន៤៤៣នាក់ នៅថ្ងៃទី៧ ខែតុលាព្រឹកមិញនេះ ដែលពិធីនេះបានធ្វើឡើង នៅវិមានសន្តិភាព៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,612 នាក់
ម្សិលមិញ : 60,094 នាក់
សរុប : 87,697,190 នាក់