ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កូនប្រើចបកាប់ សម្លាប់ម្ដាយបង្កើត ស្លាប់ក្នុងថ្លុកឈាម ត្រូវបានចាប់ខ្លួនភ្លាមៗ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 10:45 ព្រឹក អ្នកអាន 2023

ខេត្តកំពង់ធំ៖បុរសជាកូនម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព យកចកកាប់ វាយសម្លាប់ម្ដាយ បង្កើតរបស់ខ្លួន បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម។

ហេតុការណ៍ បានកើតឡើង នៅម៉ោង១៤និង១០នាទីថ្ងៃទី៧ខែតុលាម្សិលមិញ ចំណុចក្រោមផ្ទះជនរងគ្រោះ ភូមិអូរគន្ធរត្បូង សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះសឿន យឿន ហៅក្រៅ ឌឿន ភេទ ប្រុស អាយុ ២៧ ឆ្នាំ ត្រូវជាកូនបង្កើត ( ចាប់ឃាត់ខ្លួន ) បានយកចបកាប់ដី វាយទៅលើជនរងគ្រោះ ឈ្មោះក្ដុល អាង ភេទស្រីអាយុ៥៤ ឆ្នាំ (ជាម្តាយបង្កើត) រងរបួសត្រង់ក្បាល និងដៃ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។ មូលហេតុជនសង្ស័យខឹងម្តាយស្តីបន្ទោស។

អធិការក្រុងស្ទឹងសែន លោកញ៉ែម ឈុនលី បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ខែតុលានេះថា ចំពោះ ជនសង្ស័យ ត្រូវបានបញ្ចូនទៅស្នងការខេត្ត នៅព្រឹកនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 86,854 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,072,841 នាក់