ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ហ៊ុន សែន៖ កម្ពុជា បានពន្ធតិចតួចណាស់ តាមរយៈ កាស៊ីណូអនឡាញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 01:57 ល្ងាច អ្នកអាន 400

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ពីមូលហេតុ ដែលរាជរដ្ឋាភិបាល បានលុបចោលនូវ online casino លើប្រទេសកម្ពុជា គឺសម្តេចបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ។ កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះហើយកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការប្រឈមដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម។

សម្ដេចតេជោបានបញ្ជាក់ថា បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារ។

សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទង នឹងយន្តការដែលកម្ពុជា កំពុងតែសហការនឹងចិនទៅលើ ចំណុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់មេគង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។

បច្ចុប្បន្ននេះ យើងនៅមានសក្កដានុពលជាច្រើន ក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដោយសារកន្លងមកនេះយើងមានរួចទៅហើយនៅតំបន់សេដ្ឋកិច្ច សេរីរវាងអាស៊ាន និងចិនអាស៊ាន តំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន ចិន ដែលយើងគួរតែមើលនៅសក្តានុពល ដែលអាចនាំចេញផលិតផល កម្ពុជានាំចេញទៅកាន់ទីផ្សារចិន។

ក្នុងកិច្ចពិភាក្សានេះ សម្តេចតេជោបានជំរុញឲ្យសហគ្រិនចិនមកវិនិយោគ មកបណ្ដាក់ទុន នៅក្នុងប្រទេសកម្ពុជា ហើយកុំមានការភ័យព្រួយចំពោះ ចំណុចណានៅ ប្រទេសកម្ពុជាឲ្យសោះ ដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយទៅហើយ។

ការអះអាងនេះ នាថ្ងៃទី៨ ខែតុលាព្រឹកមិញ ក្នុងពេល អនុញ្ញាតអោយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,359 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,088,263 នាក់