ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសម្នាក់ ស្លាប់ភ្លាមៗ នៅស្រុកក្រឡាញ់ ដោយសាររថយន្តលុចស៊ីស បើកបុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:06 ព្រឹក អ្នកអាន 10728

ខេត្តសៀមរាប៖មន្ត្រីនគរបាលម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍បានកើតឡើង នៅត្រូវនិងថ្ងៃទី៩ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៨និង៥០នាទី លើផ្លូវជាតិលេខ៦ចំណុចស្តិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

អធិការនគរបាលស្រុកក្រឡាញ់ លោកវវរសេនីយ៍ឯក ជី បេងជន បានឲ្យដឹងនៅព្រឹកនេះថា ករណីនេះ រថយន្តម៉ាក លុចស៊ីស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ២AS៤៧៣១ បើកបរដោយឈ្មោះមិនស្គាល់ អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប១S១២១៥ បើកបរដោយឈ្មោះ មិត្ត សាំ ភេទប្រុស អាយុ ត្រូវជាប៉ូលិសស្រុកអង្គរជុំ ខេត្តសៀមរាប ក្នុងទិសដៅពីលិចទៅកើត។
លោកអធិការបន្តថា គ្រោះថ្នាក់ចរាចណ៍នេះ បណ្តាលឲ្យស្លាប់មនុស្ស1នាក់ ឈ្មោះ មិត្ត សាំ ជាមន្ត្រីប៉ូលិស។

ខូចខាតម៉ូតូធ្ងន់ចំនួន១គ្រឿងនិងរថយន្តធ្ងន់១គ្រឿង។
លោកអធិការបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបរម៉ូតូ បើកមិនប្រកាន់ស្តាំ។ ចំណែកអ្នកបើកបររថយន្ត បើកបរមានល្បឿនលឿន។ ក្រោយកើតហេតុរួចម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 34,165 នាក់
ម្សិលមិញ : 91,969 នាក់
សរុប : 84,090,069 នាក់