ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ទទួលអំណោយ ពីសប្បុរសជន ដើម្បីជួយដល់ ជនរងគ្រោះនានា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:28 ព្រឹក អ្នកអាន 168

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា នៅសៀលថ្ងៃ ទី៩ខែតុលា ម្សិលមិញ បានទទួល អំណោយ ពីសប្បុរសជន ដែលមាន ក្រុមហ៊ុន អេស៊ីយុត បានផ្តល់ជាមី ចំនួន ៧០០កេស សម្រាប់ជួយដល់ ជនរងគ្រោះ ដោយទឹកជំនន់ នាពេលកន្លងមក ក៏ដូចជា ជួយដល់ជនងាយ រងគ្រោះដទៃទៀត ។

លោក អ៊ុន ចាន់ បានថ្លែងអំណរគុណចំពោះ ក្រុម ហ៊ុន អេស៊ីយុត ដែលបានជួយ ឧបត្ថម្ភដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់នាពេលកន្លងមក។ លោកក៏បានសន្យាថានឹងនាំយកអំណោយនេះ ទៅប្រគល់ជូនដល់ដៃជនរងគ្រោះដោយសារទឹកជំនន់ ក៏ ដូចជាជនងាយរងគ្រោះដទៃទៀត ព្រមទាំងយកទៅប្រគេន ដល់បណ្តាលវត្តអារាម ដែលកំពុងតែមានការ ខ្វះខាត ផងដែរ។ ជាមួយគ្នានោះ លោក ក៏បានអំពាវដល់បងប្អូនសប្បុរជននានា សូមជួយបន្តឧបត្ថម្ភ ក៏ដូចជាផ្តល់នូវអំណោយផ្សេងៗបន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ ដែលកំពុងរង់ចាំជំនួយ។

នៅថ្ងៃដដែល លោកអ៊ុន ចាន់ដា អមដំណើរដោយ មន្ត្រីនៃមន្ទីរអង្គភាពជំវិញខេត្ត បានអញ្ជើញគោរព វិញ្ញាណក្ខន្ធ សព លោកទី លៀម អតីតមេឃុំ កោះទន្ទឹម ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារ តម្កល់ ទុកធ្វើបុណ្យ នៅគេហដ្ឋាន ស្ថិតក្នុង ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាមួយគ្នានោះ លោកអ៊ុន ចាន់ដា ក៏បានឧបត្ថម្ភ ប្រាក់ចំនួន១លានរៀល សម្រាប់ចាត់ចែង ពិធីបុណ្យសពផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,192 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,415,635 នាក់