ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ច សង្កាត់ជ្រាវ ចាប់សិស្សម្នាក់និងបក្ខពួក ករណីឆក់ការបូប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:22 ព្រឹក អ្នកអាន 4551

ខេត្តសៀមរាប៖បុរស២នាក់ ត្រូវបាននគរបាល សង្កាត់ជ្រាវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានឆក់កាបូប បានសម្រេចរួមមក។
ជនសង្ស័យ១ឈ្មោះ ហេង ភៈរុណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ។
២. ឈ្មោះ គីម លឿង ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ស្នាក់នៅបណ្ដោះអាសន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ពាក់ព័ន្ធនិងករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)។

សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង១០នាទីនៅចំណុច ខាងត្បូងការ៉ាសសាំង ភូមិខ្នារ សង្កាតជ្រាវ ចម្ងាយប្រហែល ១០០ ម៉ែត្រ មានករណី (ឆក់កាបូប)បង្កឡើងដោយជនសង្ស័យខាងលើ បានជិះម៉ូតូម៉ាកហុងដាឌ្រីម c125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ បិទតែម ២០១៥ គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានកន្ត្រក និងកុងទ័រ ដែលមានលេខតួលេខនិងលេខម៉ាស៊ីន ៥៤០៤៩០១ បានធ្វើសកម្មភាពឆក់កាបូបប្រាក់ពណ៌ផ្កាឈូក ពីជនរងគ្រោះឈ្មោះ យី ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប។
ក្នុងកាបូបមាន
១. ប្រាក់រៀលចំនួន ១២ ម៉ឺនរៀល ។
២. ទូរសព្ទម៉ាក oppo A71k ។
៣. ខ្សែក (ផ្លាកទីន) ចំនួន០៣ខ្សែ ។
៤. កងដៃ ផ្លាកទីន ចំនួន ០២កង ។
៥.ចិញ្ចៀនមួយវង់ (ផ្លាកទីន) ដាំត្បូង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីរបាន ធ្វើសកម្មភាព រួច ក៏ជិះគេចខ្លួនសំដៅទៅផ្លូវកុងស៊ី ក្នុងភូមិខាងលើ ហើយ ជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យជួយចាប់ចោរ លុះដល់ចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ម៉ូតូរបស់ជនសង្ស័យបានរលត់ ត្រូវកម្លាំងប៉ុស្តិ៍ នឹងប្រជាការពារភូមិខ្នារដែលកំពុងល្បាត រួមទាំង ប្រជាពលរដ្ឋ នៅក្បែរនោះ តែម្ដង។

ជនសង្ស័យបានសារភាពថាខ្លួននឹងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះពិតមែន រីឯជនសង្ស័យឈ្មោះហេង ភៈរុណ ហៅយក់ ក៏បានសារភាពផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤.០០នាទីខ្លួនបានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដោយសមត្ថកិច្ចក៏បានទទួលបណ្តឹងពីជនរងគ្រោះរួចផងដែរ។
ជនសង្ស័យកសាងសំណុំរឿង តាមនីតិវិធីបញ្ជូន ទៅតុលាការធ្វើការផ្ដន្ទាទោសតាមច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 39,580 នាក់
ម្សិលមិញ : 118,081 នាក់
សរុប : 88,191,411 នាក់