ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គម្រោង កែលម្អរសួនច្បារ ជិតគល់ស្ពានគីហ្សូណា សម្រេចបាន១០០%ហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 11:33 ព្រឹក អ្នកអាន 183

ខេត្តកំពង់ចាម៖លោកញ៉ែម វ៉ាលី រដ្ឋលេខាធិការ ក្រសួងធម៌ការ និងសាសនា និងជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា និង លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ ជុំវិញ ខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៩ខែតុលាម្សិលមិញ បានអញ្ជើញចុះពិនិត្យគម្រោងកែលំអរសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុច អតីតកំពង់សាលាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

គួរបញ្ជាក់ដែរថា ការកសាងគម្រោងកែលម្អសួនច្បារនេះ ធ្វើឡើង ដើម្បី រួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុង ព្រមទាំង ទុកជាទីកន្លែងសាធារណៈ សម្រាប់បងប្អូនប្រជាពលរដ្ឋដើរលំហែកាយ ផងដែរ ។ គម្រោងនេះ មានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹង ៥៥ម៉ែត្រ និង ២៣ម៉ែត្រ ។ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចការងារសាងសង់ បានប្រមាណ ១០០%ហើយ ប៉ុន្តែ ម្ចាស់គម្រោង តម្រូវឲ្យក្រុមហ៊ុនទទួលការ សាងសង់ កែសម្រួល លើផ្នែកខ្លះៗ ដើម្បី ត្រៀមសម្ពោធជាផ្លូវការ នាពេលខាងមុខនេះ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,361 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,417,804 នាក់