ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសសង្កាត់ស្វាយដង្គំ ឃាត់យុវជន៣នាក់ ករណីលួច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:00 ព្រឹក អ្នកអាន 3777

ខេត្តសៀមរាប៖កម្លាំងនគរបាល រដ្ឋបាល ស្វាយដង្គុំ បានឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ វុធ វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដាំបន្លែលក់ ទី២ឈ្មោះវ៉ុន សារ៉ាត់ ហៅវ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣ឈ្មោះ បូ សំណាង ភេទប្រុស អាយុ១១ឆ្នាំ មុខរបរ សិស្ស ទាំងបីនាក់រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួច ដោយមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ។

សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៤នៅត្រង់ចំណុច ដីឡូតិ៍គ្មានផ្ទះ ស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យទាំង៣នាក់ បាននាំគ្នាបើករ៉ឺម៉កម៉ូតូ ចំនួន១ គ្រឿង ទៅធ្វើសកម្មភាពលួច ទ្វាររបង ធ្វើអំពីដែក ចំនួនពីរ ផ្ទាំង ដែល មួយផ្ទះមួយផ្ទាំងៗ មានប្រវែង ប្រហែលជាង៣ម៉ែត្រ ជាទ្វាររបស់ម្ចាស់ ដីឈ្មោះ ទូច រាសី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ដីឡូតិ៍ មានទីលំនៅបច្ចុប្បន្នភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

សេចក្ដីរាយការណ៍បន្តថានៅពេលដែលជនសង្ស័យ ធ្វើសកម្មភាពលួចទ្វារ ដែកខាងលើ បានហើយ បានលើកដាក់លើរឺម៉ក ហើយបើកម៉ូតូចេញ ពេលបើកចេញក៏មាន ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បានឃើញសកម្មភាពរបស់ ជនសង្ស័យ ក៏បានរាយការណ៍ទៅម្ចាស់ ដីឡូតិ៍។ ហើយម្ចាស់ដីឡតិ៍ក៏បានរាយការណ៍ឱ្យកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួមទាំងប្រជាការពារចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ រួមទាំងរ៉ឺម៉កដែលដឹកទ្វារដែកខាងលើ យកមកធ្វើការសាកសួរ។

ក្រោយពីការសាកសួរ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួច ទ្វាររបងខាងលើពិតប្រាកដមែន ក្នុងគោលបំណងយកទៅលក់ យកប្រាក់។ ជនសង្ស័យឈ្មោះ វុធ វ៉ាន់ បានឆ្លើយសារភាពបន្ថែមថា កន្លងមកកាលពីថ្ងៃទីមិនចាំ ក្នុងដើមខែ កញ្ញា ឆ្នាំ២០១៩ រូបគេបាន ធ្វើសកម្មភាព លួចទ្វារដែកនៅចំណុចខាងលើ តែម្នាក់ឯង លួចបានចំនួន៥ ផ្ទាំងនៅកន្លែងដដែល ហើយរូបគេបានយកទៅលក់ នៅកន្លែងទិញ-លក់ អេតចាយបានចំនួន៥ម៉ឺនរៀល។

ក្នុងចំណោម ជនសង្ស័យ នគរបាលបាមធ្វើការឃាត់ដើម្បីរៀបសំណុំរឿង បញ្ជូនតុលាការតែ ២នាក់១ឈ្មោះ វុធវ៉ាន់ ២ឈ្មោះ វ៉ុន សារ៉ាត់ ចំណែក ជនសង្ស័យឈ្មោះ បូ សំណាង អាយុ១១ឆ្នាំ សុំគោលការណ៍ឲ្យអាណាព្យាបាលធ្វើការធានា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,032 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,202 នាក់