ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ ចំនួន៦ឃុំ នៅស្រុកស្រីសន្ធរ ទទួលបានពូជស្រូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:25 ល្ងាច អ្នកអាន 348

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋ ចំនួន៦ឃុំស្មើនឹង ១១៧៧គ្រួសា នៅស្រុកស្រីសន្ធរ ទទួលបានពូជស្រូវ ចំនួន៦៣.៥៥០តោន ពីរាជរដ្ឋាភិបាល។
ការចែកអំណោយពូជស្រូវ នេះ ធ្វើនៅថ្ងៃទី១០ខែតុលាម្សិលមិញ ក្រោមវត្តមានលោកគន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ជំទាវ រួមលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត

លោកគន់ គីម បានជួបសំណេះសំណាលជាមួយ បងប្អួនប្រជាពលរដ្ឋ ចំនួន៧៦៩គ្រួសារ ក្នុងឃុំទងត្រឡាច ឃុំជីបាល និង ឃុំប្រាំយ៉ាម។ លោកក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សំណាក់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ទាំងអស់ផងដែរ។

លោកគន់ គីម ក៏បានថ្លែង ថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវនេះ គឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះក្នុងពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មានទីផ្សារល្អ និងរយៈពេលខ្លី នៃការប្រមូលផលបានឆាប់រហ័សទៀតផង ដូច្នេះ នៅពេល ដែល បងប្អូនទទួល បានពូជស្រូវ នេះហើយ សូមយកទៅដាំដុះ ឲ្យទាន់ពេលវេលា ដើម្បីស្ការជីវភាព គ្រួសារ ឡើងវិញ ។

នៅពេលរសៀល ថ្ងៃដដែល នេះ លោកអ៊ុន ចាន់ដា ក៏បានអញ្ជើញជួបសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាពលរដ្ខ ២២០គ្រួសារ ក្នុងឃុំបារាយណ៍ និងឃុំឫស្សីស្រុក ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,771 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,437,941 នាក់