ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជើញដឹកនាំ កិច្ចប្រជុំ ពេញអង្គ គណៈរដ្ឋមន្ត្រី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 12:37 ល្ងាច អ្នកអាន 436

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ។
សំរាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះមានដូចខាងក្រោម៖
១)សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព។
២)បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
- កិច្ចព្រមព្រៀងស្តីពីផលស្ដុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយនៃអង្គការសហប្រជាជាតិ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,584 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,754 នាក់