ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ត្រូវជៀសវាង ឲ្យបានដាច់ខាត ការទទួលយកនូវ សំណូកផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ ដល់អង្គភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 05:07 ល្ងាច អ្នកអាន 910

ខេត្តសៀមរាប៖នៅទីបំផុតនាយនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ត្រូវបានធ្វើការផ្លាស់ប្ដូរ នៅរសៀលថ្ងៃទី១០ខែតុលាម្សិលមិញ ក្រោមវត្តមានលោកស រដ្ឋា អគ្គនាយករងអន្តោប្រវេសន៍។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍ នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើនៅ នៅប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយាន ដ្ឋានអន្តរជាតិ ខេត្តសៀមរាប។

លោកស រដ្ឋា អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍សំណេះសំណាល និងណែនាំ តាមប្រសាសន៍ផ្តាំផ្ញើររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មាន ០៦ចំណុចសំខាន់ៗ គឺ ១.ស្នើសុំឲ្យមានការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ទៅលើវិន័យកងកម្លាំងរបស់អង្គភាព លើកកម្ពស់លើការងារ តាមដានមុខសញ្ញា ស្រាវជ្រាវប្រវត្តិដំណើរ ដែលនាយកដ្ឋានដាក់ជូនតាមប៉ុស្តិ៍ ឲ្យមានប្រសិទ្ធភាព និងបន្តខិតខំ ប្រឹងប្រែងបន្ថែមទៅលើការអនុវត្តបែបបទនីតិវិធីផ្សេងៗ, ២.ស្នើសុំឲ្យមានការបន្តពង្រឹងបន្ថែម នូវការត្រួតពិនិត្យមុខសញ្ញាបញ្ជីខ្មៅ និងបន្តការយកចិត្តទុកដាក់ ត្រួតពិនិត្យការបំពេញបែបបទលិខិត មុនប្រថាប់ត្រា ប្រគល់លិខិតឆ្លងដែនជូនអ្នកដំណើរ, ៣.ស្នើសុំឲ្យបន្តគ្រប់គ្រងត្រួតពិនិត្យ មុខសញ្ញា ក្រុមឧទ្ទាមក្រៅច្បាប់ មានចំនួន ២០នាក់ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនឈ្មោះមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចហើយ ដោយធ្វើបច្ចុប្បន្នភាពមុខសញ្ញាជាប្រចាំថ្ងៃ, ៤.លើកម្ពស់ការយកចិត្តទុកដាក់ លើមុខសញ្ញាសម្អាតសាច់ប្រាក់ ដែលជនល្មើស ព្យាយាមនាំចូលនូវប្រាក់គ្រប់ប្រភេទ តាមច្រកទ្វារអាកាសយានដ្ឋាន ( ដែលកន្លងមកធ្លាប់បានកើតមានរួមមកហើយ), ៥.ស្នើសុំឲ្យបន្តពង្រឹងសាមគ្គីផ្ទៃក្នុង របស់អង្គភាព ជាមួយស្ថាប័នផ្សេងៗ និង ៦.ត្រូវជៀសវាងឲ្យបានដាច់ខាត ការទទួលយកនូវសំណូកផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាព។
គួបញ្ជាក់ថាលោកអ៊ុំ ករុណា នាយនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ត្រូវបានប្ដូរចេញ ដាក់ជំនួសដោយលោកទឹម សុភា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,966 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,460 នាក់