ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ប្រាប់ប្រជាពលរដ្ឋ ឲ្យចូលរួមការពារ សុខសន្តិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 08:40 ព្រឹក អ្នកអាន 401

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ កុំឲ្យ ជឿតាម ការញុះញង់ អូសទាញបំផុសបំផុល ឲ្យបងប្អូនចូលរួមបង្ក ភាពចលាចល បំផ្លិចបំផ្លាញ សុខសន្តិភាព ដែល កំពុងតែ មានស្រាប់ដើម្បីបំពេញ មហិច្ឆតា របស់ក្រុម អ្នកនយោបាយ មួយចំនួនណានោះ ហើយងាក មក ចូលរួម ការពារ សុខសន្តិភាព ឲ្យបានគង់វង្ស ព្រោះមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ រីកចម្រើន ដល់ សង្គមជាតិរបស់យើងទាំងមូល។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួប សំណេះសំណាល និងចែកពូជស្រូវជូន បងប្អូនប្រជាកសិករ ចំនួន១០១គ្រួសារ មកពីឃុំចំនួន០២ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នារសៀលថ្ងៃ ទី១១ ខែតុលាម្សិលមិញ។

អភិបាលខេត្ត បានលើកឡើងថា ដោយ មើលឃើញ ចំពោះទុក្ខលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ដែលទទួល រងផលប៉ះពាល់ ដោយ គ្រោះទឹក ជំនន់ បំផ្លិចបំផ្លាញផលដំណាំ ស្រូវអស់ជាច្រើនហិកតា ដូច្នោះទេអាជ្ញាធរឃុំ បានធ្វើសំណើរ ទៅរដ្ឋបាលខេត្ត ហើយថ្នាក់ដឹកនាំខេត្តក៏បាន ស្នើទៅ គណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ ដែលមាន សម្តេចហ៊ុន សែន ជាប្រធាន សម្ដេចក៏បានផ្តល់ជាពូជស្រូវនេះ សម្រាប់ចែកជូនបងប្អូន។ ដូច្នេះ នៅពេលដែល បងប្អូនទទួលបានពូជស្រូវ នេះហើយ សូមយកទៅដាំដុះឲ្យទាន់ពេលវេលា ដើម្បីស្ការ ជីវភាពគ្រួសារឡើងវិញ ។

យោងតាមរបាយការណ៍ របសលោក អូត ឈាងលី អភិបាល ស្រុកជើងព្រៃ បានបញ្ជាក់ថា ឃុំព្រៃចារ និងឃុំសូទិព្វ មានផ្ទៃដីអនុវត្ត ជាក់ស្តែងសរុបបានចំនួន១ ១០៤ហិកតា ក្នុងនោះមាន០៦ភូមិ ស្មើនឹង១០១គ្រួសារ បានទទួលផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ លើដំណាំស្រូវរដូវវស្សា មានចំនួន៤៥ហិកតា។ ចំណែកឯផ្ទៃដីខូចខាតវិញនោះ សរុបមានចំនួន៤២ ហិកតា ដែលជាកម្មសិទ្ធិ របស់ប្រជាពលរដ្ឋ ចំនួន១០១គ្រួសារ ។ ចំពោះលទ្ធភាព ដែលអាចស្តារឡើងវិញ សម្រាប់គ្រួសារទាំង១០១គ្រួសារនោះ មានតែស្រូវស្រាលធម្មតាចំនួន៤២ ហិកតា ប៉ុណ្ណោះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,089 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,259 នាក់