ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រទេសកាណាដា កាន់តែមានជំនឿទុកចិត្ត មកលើ ប្រទេសកម្ពុជា ជាពិសេស ការដឹកនាំ របស់សម្ដេចតេជោ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 09:00 ព្រឹក អ្នកអាន 375

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាណាដា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ដូចជាក្នុងការ ស្វែងរក សន្តិភាពសម្រាប់កម្ពុជា ក្នុងនោះប្រទេសកាណាដា ក៏បានចូលរួមក្នុងវិស័យសំខាន់ៗ ផងដែរ ដូចជាការវិនិយោគ ពាណិជ្ជកម្ម ការបោសសំអាតមីន វិស័យធនាគារ និងអប់រំជាដើម។ សម្រាប់ទំហំពាណិជ្ជកម្មរ វាងកាណាដា និងកម្ពុជាវិញជាង១ពាន់លានដុល្លារ ហើយផលិតផល របស់កម្ពុជា ដែលនាំចេញទៅកាន់ប្រទេសកាណាដា ច្រើននោះគឺសម្លៀកបំពាក់។ ត្រង់ចំណុចនេះ លោកជំទាវ ក៏បានកោតសរសើរ ចំពោះ រាជរដ្ឋាភិបាល កម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះ បងប្អូនកម្មករ កម្មការិនី ដែលបម្រើការងារ លើវិស័យវឧស្សាហកម្មនេះ។
ជាពិសេស ការផ្ដល់នូវតម្រូវ ការសម្ខាន់ ដល់កម្មករដូចជា ការគិតគូរពីកន្លែងធ្វើការ ប្រាក់ខែ និងរបបគាំពារសង្គមជាដើម ជាពិសេសស្ត្រី ដែលមានផ្ទៃពោះនោះ។ ដែលចំណុចនេះ ធ្វើឲ្យលោកជំទាវ ក៏ដូចជា ប្រទេសកាណាដា កាន់តែមានជំនឿទុកចិត្ត មកលើ ប្រទេសកម្ពុជា ជាពិសេស ការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ការបញ្ជាក់របស់ប្រមុខដឹកនាំកម្ពុជា និងលោកជំទាវ Domica Pottie ឯកអគ្គរដ្ឋទូតកាណាដា ដែលចប់អណត្តិ ដែលបានបញ្ចប់អាណត្តិ បេសកម្មការទូត របស់លោកជំទាវ នៅក្នុងប្រទេសកម្ពុជា ដែលជួបធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ។
លោកជំទាវបានមានប្រសាសន៍ទៀតថា ថ្មីៗនេះ យើងបានចុះហត្ថលេខា ជាមួយគ្នា ទាក់ទងវិស័យអប់រំ ជាមួយ នឹងមហាវិទ្យាល័យ ផារ៉ាហ្គន ដើម្បីបញ្ជូននិស្សិតកម្ពុជា ទៅសិក្សានៅ ប្រទេសកាណាដា ហើយលោកជំទាវនឹងខិតខំដើម្បី ឱ្យមានអាហារូបករណ៍ បន្ថែមទៀត សម្រាប់ការបណ្ដុះបណ្ដាល ធនធានមនុស្ស របស់កម្ពុជា។

ទាក់ទងទៅនឹងទំនាក់ទំនង នៅលើវេទិកាអន្តរជាតិវិញ សម្ដេចតេជោ បានប្រកាសថា នឹងគាំទ្របេក្ខភាព របស់កាណាដាជាសមាជិកមិនអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងបោះឆ្នោតនៅក្នុងឆ្នាំ២០២០ ខាងមុខ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,471 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,965 នាក់