ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តកំពង់ធំ បញ្ជូន មេក្លោងជួញដូរ គ្រឿងញៀន ទៅតុលាការ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2019 ម៉ោង 02:46 ល្ងាច អ្នកអាន 832

ខេត្តកំពង់ធំ៖មនុស្ស៣នាក់ មេក្លោងជួញដូរគ្រឿងញៀន និងវត្ថុតាង ត្រូវបានប៉ូលិសខេត្តកំពង់ធំ បញ្ជូនទៅកាន់តុលាការ នៅថ្ងៃនេះ បន្ទាប់ពីបានឃាត់ខ្លួន និងសាកសួរពាក់ព័ន្ធ ករណីគ្រឿងញៀន។
ជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាល ខេត្តកំពង់ធំ ចាប់ខ្លួន២ករណីផ្សេងគ្នា កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៩។
ករណីទី១ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខសញ្ញាយ៉ាងសកម្ម។
១-ឈ្មោះស៊ុ ជា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិដូង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ
មុខរបរមិនពិតប្រាកដ។
២-ឈ្មោះហុន ហ័រ ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិ ជ័យមង្គល ឃុំបល្ល័ង្គ ស្រុកបារាយណ៍
ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ។
វត្ថុតាងដែល ដកហូតបានម្សៅក្រាមពណ៌ស ថ្លា ចំនួន០៣កញ្ចប់ មានទម្ងន់ ១០ ក្រាម និងទូរស័ព្ទដៃចំនួន ០១ គ្រឿង។
ករណីទី២នៅចំណុច រមនីយដ្ឋានទំនប់១មករា ក្នុងភូមិ ព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ឈ្មោះ ពុទ្ធី ចាន់មុន្នី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ ពោធិសែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ។
គួរបញ្ជាក់ថាការបង្ក្រាបនេះ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត
កំពង់ធំ ដោយលោកវរសេនីយ៍ឯកងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ ជាមួយកម្លាំងនគរបាល ស្រុកបារាយណ៍៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,680 នាក់
ម្សិលមិញ : 56,773 នាក់
សរុប : 86,438,850 នាក់